ភូមា​បើក​ផ្នែក​សំខាន់​នៃ​​អណ្តូង​ប្រេង​សម្រាប់​ការដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​អន្ដរជាតិ

ភូមា​បើក​ផ្នែក​សំខាន់​នៃ​​អណ្តូង​ប្រេង​សម្រាប់​ការដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​អន្ដរជាតិ

ភូមា​បើក​ផ្នែក​សំខាន់​នៃ​​អណ្តូង​ប្រេង​សម្រាប់​ការដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​អន្ដរជាតិ

ដាក់បញ្ចូលថ្ងៃ 18 January 2013, 16:20 AEDT

ប្រទេសភូមា​បានបើក​កន្លែង​សំខាន់​មួយ​នៃ​អណ្ដូង​ប្រេង​របស់​ខ្លួន​ សម្រាប់​​​ការដេញ​ថ្លៃ​ពី​​បណ្ដា​ក្រុម​ហ៊ុន​អន្ដរជាតិ​ ដើម្បី​អភិវឌ្ឍ​ធនធាន​ប្រេងនេះ​ជាមួយនឹង​បណ្ដា​ក្រុម​ហ៊ុន​ថាម​ពលរដ្ឋ។

ដំណឹង​ប្រកាស​អំពី​​ការ​ដេញ​ថ្លៃនេះ​​មានចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​​ភាសា​អង់គ្លេស​ហៅថា​ New Light of Myanmar ដែល​និយាយ​ថា ប្លុក​ចំនួន​១៨​កន្លែង​​ពោល​គឺ​ជាង​មួយភាគ​បី​នៃ​ធនធាន​ប្រេង​នៅ​ដែនគោក​របស់​ភូមា​គឺ​បើក​ឲ្យមានការ​រុករក​ប្រេង​ហើយ។

វិយោគិន​បរទេស​បានសម្លឹង​មើលភូមា​យ៉ាងយកចិត្តទុកដាក់​​ដោយសារ​គេ​ជឿជាក់ថា ប្រទេសនេះ​គឺសម្បូរទៅដោយ​ធនធាន​ធម្មជាតិ ចាប់តាំងពី​បស្ចិម​ប្រទេស​បាន​​បន្ធូរ​បន្ថយ​ការដាក់​ទណ្ឌកម្ម​​កាលពីឆ្នាំមុន​ ដែល​ជាការ​ឆ្លើយតប​ទៅនឹង​​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ភូមា។

ក្រុម​ហ៊ុន​ IHS Global Insight ដែលជា​ក្រុម​ហ៊ុន​ស្រាវជ្រាវ​មួយ​បាន​ដាក់​ប្រទេស​ភូមានៅក្នុង​បញ្ជី​ នៃ​ប្រទេស​៥​ ដែល​​មានសក្ដានុពល​​​ថ្នាក់​កំពូល​​​នៃ​ពិភពលោក សម្រាប់​ការ​រុករក​​ ក៏ដូចជា​ការ​ផលិត​ប្រេង​និង​ឧស្ម័ន ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​