កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​កម្ពុជា​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន

កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​កម្ពុជា​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន

កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​កម្ពុជា​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន

ដាក់បញ្ចូលថ្ងៃ 18 January 2013, 16:16 AEDT

ក្រុមប្រឹក្សា​គណៈ​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ នៅថ្ងៃ​សុក្រនេះ បាន​ចាប់ផ្តើម​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ដើម្បី​តាម​ដាន​នូវ​​សកម្មភាព​ការងារ​របស់ខ្លួន​ ព្រម​ទាំង​ធ្វើ​ការ​​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ផង​ដែរ។

កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន នៅ​វិមាន​សន្តិភាព បាន​និង​កំពុង​ពិនិត្យ​​ឆ្លង​ឯកសារ​សំខាន់​រួមៗ​មាន៖

១-សេចក្តី​​ព្រាង​ព្រះរាជ​​ក្រឹត្យ​ស្តីពីការ​​បង្កើត​ក្រុម​ប្រឹក្សា​​ជាតិ​​អភិវឌ្ឍន៍​យុវ​ជន  និង​សេចក្តី​​ព្រាង​អនុក្រឹត្យ​ ស្តីពី​​ការ​​រៀប​ចំ និង​ការ​​ប្រព្រឹត្តិ​​​ទៅ​​របស់​​ក្រុម​ប្រឹក្សា​ជាតិ​​អភិវឌ្ឍន៍​ យុវជន។

២- សេចក្តី​​ព្រាង​អនុក្រឹត្យ​​ស្តី​ពីការ​រៀប​​ចំ និង ការ​ផ្តល់​ឋានៈ​​សាស្រ្តា​​​ចារ្យ​ក្នុង​​វិស័យ​​​ការពា​រ​ជាតិ ។

៣- សេចក្តីព្រាង​កម្មវិធី​​វិនិយោគ​​សាធារណៈ​៣​ឆ្នាំ​ ២០១៣-១០១៥។ ​នេះបើ​​យោង​​តាម​​សេចក្តី​​ជូនដំណឹង​​មួយ​​របស់​​គណៈ​រដ្ឋ​មន្រ្តី​​កម្ពុជា។

រដ្ឋាភិបាលកម្ពុជា បានចេញ​នូវផែនការ​យុទ្ធសាស្រ្ត​របស់​ខ្លួន ក្នុងការ​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ឱ្យបាន​រង្វង់​៦ភាគរយ និង​កាត់​បន្ថយ​អ​ត្រា​ភាព​ក្រីក្រ ឱ្យ​បាន​មួយ​ភាគរយ​ក្នុង​​មួយ​​ឆ្នាំ និង​ដំឡើង​​ប្រាក់​មន្រ្តី​រាជការ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​២០​ភាគ​រយ​រៀង​រាល់​ឆ្នាំ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​