មូលនិធិ​ Fred Hollows Foundation ជាប់​ក្នុង​ចំណាត់​ថ្នាក់​​អង្គការកំពូលៗ​លើ​ពិភពលោក​​​

មូលនិធិ​ Fred Hollows Foundation ជាប់​ក្នុង​ចំណាត់​ថ្នាក់​​អង្គការកំពូលៗ​លើ​ពិភពលោក​​​

មូលនិធិ​ Fred Hollows Foundation ជាប់​ក្នុង​ចំណាត់​ថ្នាក់​​អង្គការកំពូលៗ​លើ​ពិភពលោក​​​

ដាក់​បញ្ចូល​ពេល 25 January 2013, 15:36 AEDT

មូលនិធិ Fred Hollows Foundation របស់​ប្រ​ទេសអូស្រ្តា​លី​ បានទទួល​​ចំណាត់ថ្នាក់​នៅ​ក្នុង​ចំណោមអង្គការ​​ក្រៅរដ្ឋា​ភិ​បាល​ចំនួន​៥០​ នៅ​លើ​ពិភពលោក​ដែល​មាន​ភាព​ប្រសើរ​ជាងគេ។​

មូលនិធិ​នេះ ដែល​ផ្តោត​បេសកកម្ម​របស់​ខ្លួន​ទៅលើ​ការបង្ការ​ពិការ​ភាព​ភ្នែក​ បានស្ថិត​ក្នុង លេខ រៀង​ទី ៤៣ ក្នុង​បញ្ជី​ប្រ​ចាំ​ឆ្នាំដែលបានបោះ​ផ្សាយ​ដោយ​ទស្ស​នាវដ្តី​​មួយ​របស់​ប្រទេស​ស្វ៊ីស​ដែល​ហៅថា​ The Global Journal​ ដែល​ចុះ​ផ្សាយ​អំពី​អភិបាល​កិច្ច​ល្អឬ​បញ្ហា​សំខាន់ៗ​របស់​ពិភព លោក។

រយៈពេល ៥ ឆ្នាំ កន្លង​មក​នេះ​ អង្គការនេះ​បាន​ធ្វើ​ការបណ្តុះ​បណ្តាល​​ពេទ្យ​វះកាត់​ភ្នែក​ និង​បុគ្គ​លិក​គាំទ្រ​​តាម​មន្ទីរ​ព្យា​បាល បាន​ជាង​៣ម៉ឺន៦ពាន់​នាក់​​ ហើយ​ត្រូវបានទទួល​ស្គាល់ដោយ​ទស្សនាវដ្តី​​​ The Global Journal ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​វះកាត់ការឡើង​បាយភ្នែក​ដែល​បាន​ចុះ​មកនៅ​ត្រឹម​ ២៥ ដុល្លារ ប៉ុណ្ណោះ។

មូល​និធិ Fred Hollows Foundation បានស្ថិត​នៅក្នុង​បញ្ជីដែលមានចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុង​ប្រទេស​អូស្រ្តា​លី​ ដោយ​បាន​ឈានមុខ​អង្គការ Cambia ដែលស្ថិត​ក្នុង​ចំណាត់ទី ៥៤ និង​អង្គការ Movember Foundation ដែល​បាន​ទទួល​​ចំណាត់​ថ្នាក់​ទី​៧៩។

មូលនិធី​ Fred Hollows Foundation ក៏​មាន​បើក​មន្ទីរ​ព្យាបាល​ភ្នែក​មួយ​ផង​ដែរ​ក្នុង​ខេត្ត​សៀមរាប៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​