សហរដ្ឋ​អាម៉េរិក​​និង​អូស្រ្តាលី​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​គំរាម​លើក​ចុង​ក្រោយ​របស់​កូរ៉េខាង​ជើង

សហរដ្ឋ​អាម៉េរិក​​និង​អូស្រ្តាលី​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​គំរាម​លើក​ចុង​ក្រោយ​របស់​កូរ៉េខាង​ជើង

សហរដ្ឋ​អាម៉េរិក​​និង​អូស្រ្តាលី​សម្ដែង​ក្ដី​បារម្ភ​អំពី​ការ​គំរាម​លើក​ចុង​ក្រោយ​របស់​កូរ៉េខាង​ជើង

ដាក់បញ្ចូលថ្ងៃ 25 January 2013, 15:48 AEDT

រដ្ឋ​មន្រ្តី​ការពារជាតិ​សហរដ្ឋ​អា​ម៉េ​រិក​ លោក Leon Panetta មានការព្រួយ​បារម្ភ​ទៅ​លើ​ការ​​គំរាម​កំហែងថ្មី​របស់ប្រទេស​កូរ៉េ​ខាងជើង​​ ក្នុង​ការធ្វើ​តេស្ត​អាវុធនុយក្លេអ៊ែរ និង​ការ​បាញ់​រ៉ុក​កែត​។

ប្រទេស​កូរ៉េ​ខាងជើង​បាននិយាយថា ខ្លួន​នឹង​អាច​ធ្វើ​តេស្ត​បាញ់​រ៉ុកកែត​ថ្មី​ទៀតជាលើក​ទី​៣​ ​ដើម្បី​​សង​សឹក​ទៅ​នឹង​សេចក្ដី​​សម្រេចចិត្ត​ថ្មី​របស់ក្រុមប្រឹក្សា​សន្តិ​សុខអង្គ​ការសហប្រជាជាតិ​ដែល​ដាក់ប្រទេសរបស់​ខ្លួនក្នុងបញ្ជី​ខ្មៅ​​​លើការសង្ស័យ​ស្តីពីការបាញ់​គ្រាប់​រ៉ុកកែត។​

រដ្ឋ​មន្រ្តី​ការការពារជាតិ​អាម៉េរិក​លោក​ Penetta បានរៀប​រាប់​ថា​ ការសម្ដែង​នូវ​ការ​គំរាម​កំហែង​ថ្មី​បំផុតពី​​ទីក្រុងព្យុង​ងយ៉ាង​ (Pyongyang) គឺ​ជា​ការ“​បង្ក​ហេតុដែល​មិនចាំបាច់​”​ ។

ស្រប​ពេល​គ្នា​នេះ​ដែរ​ រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី​ លោក Bob Carr ​មានប្រសាសន៍​ថា ការ​គំរាម​របស់​កូរ៉េខាង​ជើង​ក្នុង​ពេល​ចុងក្រោយ​នេះ គឺ​ជា​ការ​បង្ក​អស្ថិរភាពខ្លាំង​មួយ​នៅ​​ក្នុង​តំបន់។ លោក​ថា នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រទេស​កូរ៉េខាង​ជើង​កំពុង​តែ​បន្ត​ពង្រឹង​សមត្ថភាព​អាវុធ​នុយក្លអ៊ែរ​របស់ខ្លួន។

លោកមានប្រសាសន៍​ថា​នេះគឺជា​ក្ដី​កង្វល់​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​ប្រទេស​ជប៉ុន​និង​កូរ៉េខាង​ត្បូង​ ហើយ​គេ​ត្រូវ​តែ​ពឹង​ផ្អែក​ជា​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ចិន​ ​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ឥរិយាបថ​​នៃ​​របប​កូរ៉េខាង​ជើង៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​