ប្រទេស​កូរ៉េខាង​ជើង​ប្រតិកម្ម​ខ្លាំង​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​​មេ​ដឹក​នាំ​ខ្លួន​ធ្វើ​ការ​កែសម្ផស្ស

ប្រទេស​កូរ៉េខាង​ជើង​ប្រតិកម្ម​ខ្លាំង​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​​មេ​ដឹក​នាំ​ខ្លួន​ធ្វើ​ការ​កែសម្ផស្ស

ប្រទេស​កូរ៉េខាង​ជើង​ប្រតិកម្ម​ខ្លាំង​នឹង​ពាក្យ​ចចាម​អារ៉ាម​ថា​​មេ​ដឹក​នាំ​ខ្លួន​ធ្វើ​ការ​កែសម្ផស្ស

ដាក់បញ្ចូលថ្ងៃ 25 January 2013, 17:12 AEDT

ប្រទេស​កូរ៉េខាង​ជើង​ប្រតិកម្ម​ដោយ​ខឹង​សម្បា​ជា​ខ្លាំង​ទៅ​នឹង​ពាក្យ​ចចាម​ អារ៉ាម​ដែល​បាន​លេច​ឮ​ជាហូរ​ហែ​ឥត​ឈប់​ឈរ​ក្នុង​ពេល​កន្លង​មក​ថា​​មេដឹក​នាំ ​ខ្លួន លោក Kim Jong-Un ​បាន​​ធ្វើ​ការ​កែកុន​មុខ​មាត់​ដោយ​បច្ចេក​វិទ្យា​វះ​កាត់​ ដើម្បី​ឲ្យ​រូបលោក​មើល​ទៅ​មាន​ទ្រង់​ទ្រាយ​មុខ​និង​រូបរាង​ដូចជីតា​របស់​លោក​​បេះបិទ គឺលោក Kim Il-Sung ដែល​ជា​អតីតមេ​​ដឹក​នាំ​និង​ជា​ស្ថាប​និក​ប្រទេស​កូរ៉េខាង​ជើង។

ក្នុង​ពេល​កន្លង​មក​មាន​ការ​លេច​ឮ​នូវ​ពាក្យ​ថា ភិនភាគ​​ដែល​ស្រដៀងគ្នា​ខ្លាំង​​នឹងជីតា​​លោក​នោះ គឺ​មិន​មែន​ជា​សភាព​ធម្មជាតិ​១០០%​នោះ​ទេ។ យ៉ាង​ណាមិញ​គេ​គ្មាន​ភស្ដុតាង​ទេ​ដើម្បី​ជា​អំណះ​អំណាង​នោះ​។

ប៉ុន្តែ​ឥឡូវ​នេះ ក្រុង​ព្យុ​យ៉ាង​បាន​សម្ដែង​នូវ​ការ​អស់​អំណត់ចិត្ត​​ ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េខាង​ជើង KCNA បាន​ធ្វើ​​ការ​វាយ​បក​វិញ​ថា វា​ជា​ការ​មិន​គួរ​ឲ្យ​​នឹក​ស្រមៃ​ដល់​ ដែល​មាន​របាយការណ៍​ព័ត៌មាន​នានា​​និយាយថា​មេដឹក​នាំ Jim Jong-Un ដែល​មានវ័យ​ក្នុង​ម្ភៃ​​ឆ្នាំ​ប្លាយ​បាន​ឆ្លង​កាត់​ការ​កែ​សម្ផស្ស៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​