អ្នក​វិភាគថា យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ចិន​អាច​បរាជ័យ

អ្នក​វិភាគថា យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ចិន​អាច​បរាជ័យ

អ្នក​វិភាគថា យុទ្ធ​នាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ចិន​អាច​បរាជ័យ

ដាក់​បញ្ចូល​ពេល 25 January 2013, 15:55 AEDT

អ្នក​វិភាគ​នាំ​មុខ​គេ​ម្នាក់​និយាយថា យុទ្ធនា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ចិន​នឹង​បរាជ័យ​ដោយ​សារ ​តែ​គ្មាន​សេរីភាព​សារព័ត៌មាន​និង​កង្វះ​ប្រសិទ្ធ​ភាព​ក្នុង​តុល្យភាពអំណាច។

អគ្គលេខាធិការ​នៃគណៈបក្ខ​កុម្មុយនីស្ត​ចិន លោក Xi Jinping ​ក្នុងសប្ដាហ៍​នេះ បាន​ប្រកាស​នូវ​ការ​ផ្ដោត​គោល​ដៅ​ធំៗនៃ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​។

នៅក្រោម​យុទ្ធ​នាការ​រយៈពេល​៥​ឆ្នាំ គណៈកម្មាធិការ​មជ្ឈិម​ដើម្បី​ពិនិត្យ​លើ​គោល​វិន័យ ​នឹ​ង​ផ្ដោត​ទៅលើ​អំពើ​ពុក​រលួយ​នៅ​តាម​សមត្ថកិច្ច​​ផ្នែក​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អប់រំ សុខាភិបាល​និង​ដីធ្លី។

ប៉ុន្តែលោក​សាស្រ្តាចារ្យ Joseph Cheng Yu-shek ​នៅ​សកលវិទ្យាល័យ​ក្រុង​ហុងកុង និយាយថា យុទ្ធ​នាការ​នេះ​នឹង​មិន​មាន​និរន្តរភាព​ទេ។ លោក​បន្ត​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ត្រូវ​តែ​មាន​សេរីភាព​ក្នុងការ​​តាម​ឃ្លាំ​មើល​ការ​ធ្វើ​ការ​ងារ​របស់កម្មាភិបាល។ តំណាង​រាស្រ្ត​គ្រប់​ជាន់​ថ្នាក់​​ត្រូវ​តែ​មាន​អំណាច​ស្រដៀងគ្នា​ក្នុង​ការ​ឃ្លាំ​មើលការងារ​របស់​រដ្ឋាភិបាល​ផងដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​