អ.ស.ប ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​សម្លាប់​ជន​ស៊ីវិល​​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​

អ.ស.ប ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​សម្លាប់​ជន​ស៊ីវិល​​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​

អ.ស.ប ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​សម្លាប់​ជន​ស៊ីវិល​​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​

ដាក់​បញ្ចូល​ពេល 25 January 2013, 16:18 AEST

អង្គការ​សហប្រជាតិ​បាន​បើក​ការ​ស៊ើប​អង្កេតមួយ​​ទៅលើ​ករណី​ស្លាប់​ជន​ស៊ីវិល ​រាប់​រយ​នាក់​ដោយ​សារការ​វាយ​ប្រហារ​ពី​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស Pakistan, Afghanistan, Somalia និង​ Yemen ។

មេធាវី​អង់គ្លេស​ដឹក​នាំ​ការ​ស៊ើបអង្កេត និយាយថា ខ្លួន​នឹង​ពិនិត្យ​ទៅ​លើ​ករណី​វាយ​​ប្រហារ​ចំនួន​២៥​លើក ក្នុង​នោះ​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាម៉េរិក​ផង​ដែរ​ដែល​បាន​វាយ​ប្រហារ​នៅ​ក្នុងប្រទស​ប៉ាគីស្ថាន​​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​​ដល់​ទៅ​៤០​នាក់​ស្លាប់។

ការ​ស៊ើប​អង្កេត​នឹង​វាយ​តម្លៃ​ទៅលើ​ទំហំ​នៃ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​ជន​ស៊ីវិល អត្តសញ្ញាណ​នៃ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​​​​​ដែលឋិតនៅក្នុង​ចំណុច​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ រួម​ទាំង​ការ​ពិនិត្យ​អំពី​ភា​ព​ស្រប​ច្បាប់​នៃ​ការ​វាយ​ប្រហារ​ទាំង​ឡាយ​ទៅលើ​ទីតាំង​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ថា​ជា​តំបន់​ជម្លោះ​ដោយ​អង្គការ​សហប្រជាជាតិ៕

រឿង​​សំខាន់​ៗ​