កម្ពុជា​ស្វាគមន៍​​​ចំពោះ​ការ​ពង្រីក​ទីផ្សារ​បន្ថែម​របស់​ពាណិជ្ជករថៃ​​នៅ​កម្ពុជា​

កម្ពុជា​ស្វាគមន៍​​​ចំពោះ​ការ​ពង្រីក​ទីផ្សារ​បន្ថែម​របស់​ពាណិជ្ជករថៃ​​នៅ​កម្ពុជា​

កម្ពុជា​ស្វាគមន៍​​​ចំពោះ​ការ​ពង្រីក​ទីផ្សារ​បន្ថែម​របស់​ពាណិជ្ជករថៃ​​នៅ​កម្ពុជា​

ដាក់​បញ្ចូល​ពេល 25 January 2013, 16:32 AEST

ក្រុម​ពាណិជ្ជករ​ខ្មែរ-ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​មក​ជួប​ជុំ​គ្នា ក្នុង​កម្មវិ​ធីបង្ហាញ​ផលិត​ផល​មួយ​ចំនួន​របស់​ថៃ​ នាទី​ក្រុង​ភ្នំពេញ។ មន្រ្តី​កម្ពុជា បាន​ថ្លែង​ថា​ខ្លួន​សូមស្វាគមន៍​ពាណិជ្ជករ​ថៃ​ដែល​ចង់ ពង្រីក​ផលិត​ផល​របស់​ខ្លួន នៅ​កម្ពុជា ឱ្យ​កាន់​តែ​រឹង​មាំ​និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

ថ្លែង​នៅ​ក្នុង​ពិធី​បង្ហាញ​ផលិត​ផល​ថៃ​ដល់​ពាណិជ្ជករ កម្ពុជា លោក រស់ វណ្ណា ប្រធាន​សមាគម​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា បាន​បញ្ជាក់​ថា កម្ពុជា ស្វាគមន៍​យ៉ាង​កក់​ក្តៅ ចំពោះ​ការ​ពង្រីក​ទីផ្សារ​បន្ថែម​របស់​ពាណិជ្ជករថៃ​ទាំង​១៩​ក្រុម​ហ៊ុន នៅកម្ពុជា មុនការ​មក​ដល់​នៃ​ការបើក​សេដ្ឋកិច្ច​សហ​គមន៍អាស៊ាន នាឆ្នាំ២០១៥។

ឯក​រាជទូត​ថៃ​ប្រចាំ​កម្ពុជា លោក Touchayoot Pakdi បាន​ថ្លែង​ថា ក្រុមហ៊ុន​ថៃ​ទាំង​នោះ​ មាន​ផលិត​ផលិត​ផល គ្រឿង​ផ្ទះ​បាយ សម្លៀក​បំពាក់ អាហារ​វេច​ខ្ចប់ គ្រឿង​តុប​តែង​រថ​យន្ត និង​ផលិត​ផល​ផ្សេងៗ​ជា​ច្រើន​ទៀត៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​