សមាជិក​រាជវង្ស​របស់​ជប៉ុន​នឹង​ចូល​រួម​ផ្ទាល់​ក្នុង​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះភ្លើង​ដល់​ព្រះ​បរមសព​​សម្ដេចឪ​

ដាក់បញ្ចូលថ្ងៃ 25 January 2013, 17:11 AEST

រដ្ឋាភិបាល​នៃប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រាជបុត្រា​មួយ​អង្គ​របស់​ជប៉ុន​គ្រោង​នឹង​យាង​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ ព្រះ​ភ្លើង​ដល់ព្រះបរមសព​នៃ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ។

ព្រះអង្គម្ចាស់ Akishino ​ធ្លាប់​ស្គាល់​​​​អតីត​ព្រះមហាក្ស​ត្រ​នរោត្តម​សីហនុ​ព្រមទាំង​​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ផង​ដែរ។ ព្រះ​អង្គ​គ្រោង​នឹង​​យា​ងទៅ​ដល់​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ​ក្នុង​ព្រះ​រាជ​​ដំណើរ​តាម​យន្ត​ហោះ​ឆ្លង​កាត់​ក្រុង​បាងកក​ ប្រទេស​ថៃ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះភ្លើង​ដល់​បរមសព​របស់​សម្ដេច​សីហនុ​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ។

ទីភ្នាក់​ងារ​ព័ត៌មាន​​ក្យូដូ របស់​ជប៉ុន​រាយ​ការណ៍​ថា រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​លើ​គម្រោង​យា​ង​ដំណើរ​របស់​ព្រះ​អង្គម្ចាស់Akishino រួច​ហើយ។ ព្រះអង្គ​​នឹង​យាង​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ​ក្នុង​ថ្ងៃ​បុណ្យ​នោះ​ដែរ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​