ប្រវត្តិនៃការចងក្រងប្រតិទិនខ្មែរ

ប្រវត្តិនៃការចងក្រងប្រតិទិនខ្មែរ

ប្រវត្តិនៃការចងក្រងប្រតិទិនខ្មែរ

ដាក់បញ្ចូលថ្ងៃ 28 January 2013, 11:12 AEST

ប្រតិទិនប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ដែលពលរដ្ឋខ្មែរ​ប្រើប្រាស់​ជា​រៀង​រាល់​ថ្ងៃនេះ​ត្រូវ​បាន​រៀបចំ ចង​ក្រង​ដំបូងឡើយ ដោយលោក អ៊ឹម បូរិន្ទ ដែល​បច្ចុប្បន្ន​លោក​គឺ​ជាទី​ប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា។

ប្រតិទិន​មានការ​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​ប្រើប្រាស់​ដើម្បី​កត់ត្រា​ពេល​វេលា ថ្ងៃ​ខែ​ឆ្នាំ និង​ដើម្បី​សំគាល់ មើល​អភូត​ហេតុ​ធម្ម​ជាតិ​ផ្សេងៗ។ ការដឹង​ពីពេល​វេលា និង ការបរិច្ឆេទ ជា​ផ្នែក​មួយ នៃ​ជីវិត​រស់​នៅ​របស់​មនុស្ស​ទូទាំង​សាកល​លោក មិនថា​តែ​ជាតិ​សាសន៍​ខ្មែរ​ឬ​ជន​ជាតិ​ណា​មួយ​នោះ​ទេ ​ហើយការ​ដឹង​ពី​កាល​បរិច្ឆេទនេះ​ទៀត​សោត​ក៏ត្រូវតែ​មានការ​ទៀតទាត់​ដូចគ្នា​ទៅនឹង​ពិភពលោក។ ដូច្នេះហើយ​ទើប​អ្នក​ជំនាញ​ក្នុងការ​រៀបចំ​ប្រតិទិននេះ បញ្ជាក់​ថា​ការ​​ធ្វើ​ប្រតិទិន ​គឺធ្វើឡើង ដោយយោង​ទៅលើ​ក្បួន​ខ្នាត មិន​មែន​ធ្វើឡើង​តាមតែ​នឹក​ឃើញ​នោះទេ។

លោក អ៊ឹម បូរិន្ទ ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែងថា លោក​បាន​ចាប់​ផ្តួចផ្តើម​ធ្វើ​ប្រតិទិន​តំបូង​នៅ​ឆ្នាំ ១៩៨១​មក​ម្ល៉េះ​។ ប្រតិទិន​ដែល​ត្រូវ​បាន​បោះពុម្ព​សម្រាប់​ប្រើជា​ផ្លូវការ​បាន​ធ្វើ​ឡើង​ទៅតាម ក្បួនចន្ទគតិ​និង សុរិយគតិ។ លោក អ៊ឹម បូរិន្ទ​បាន​បញ្ជាក់ការ​ធ្វើ​ប្រតិទិន​របស់​លោក​បានផ្អែក ទៅលើ​ក្បួន​ហ្វារ៉ូ ដែល​សៀវភៅនេះ​តាក់តែង​ឡើង​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ហ្វារ៉ូ។

(សំឡេង)

ជាធម្មតា​នៅក្នុង​ប្រតិទិន​ពេញ​មួយ​ឆ្នាំ​របស់​ខ្មែរ តែងតែ​មាន​ការ​ដាក់​បញ្ចូល​ឲ្យដឹង​ជា​មុន​ពី បាតុភូត ធម្មជាតិ​ផ្សេងៗ​ដូចជា​ចន្ទគ្រាស​និង​សូរគ្រាស​ជាដើម។

លោកអ៊ឹម បូរិន្ទ​បានថ្លែង​ថា​ការ​ដឹង​ជាមុនពី​បាតុភូត​សូរគ្រាស​និង​ចន្ទគ្រាស​ទាំងនោះ​ក៏ធ្វើ​ឡើង​តាម ក្បួនហ្វារ៉ូនោះ​ដែរ ហើយ​លោកក៏​បានស្រាវជ្រាវ​បន្ថែម​តាម​អ៊ិនធើរណេត​ផងដែរ។

(សំឡេង)

លោក​អ៊ឹម បូរិន​បាន​បញ្ជាក់ថា​នៅក្នុង​ការផ្សព្វផ្សាយ​ពាក្យ​ចចាម​អារ៉ាម​កាលពី​ពេល​កន្លង​ទៅ​​ដែលថា​ ផែនដី​​នឹង​ងងឹត​បីយប់​បីថ្ងៃ​នោះ លោក​បាន​បញ្ជាក់​ថា​នឹង​មិន​អាច​នោះ​ទេ បើ​យោង​ទៅ​លើ​ការ​​សិក្សា​តាម​វិទ្យាសាស្ត្រ។

(សំឡេង)

ភ្ជាប់​ជា​មួយគ្នា​​នឹងការ​ចងក្រង​ធ្វើ​ប្រតិទិន លោក អ៊ឹម បូរិន្ទ​គឺជា​អ្នក​រៀបរៀង​ការធ្វើ​មហា​សង្ក្រាន​​ដែល ក្នុង​នោះ​មាន​ការ​ទស្សទាយ​ឲ្យដឹង​ជា​មុន​ពីហោរា​សាស្ត្រ រាសី និង​ហុង​ស៊ុយ​ប្រចាំ​ឆ្នាំ​ជាដើម។

(សំឡេង)

នៅក្នុង​មហា​សង្ក្រាន​របស់​លោកអ៊ឹម បូរិន្ទ​ក៏តែង​តែ​មាន​ក្បួន​ខ្នាត​ទស្សទាយ ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ ដែល​មាន​ជំនឿ​ធ្វើការ​ផ្ទៀង​ផ្ទាត់​ទៅ​តាម​អ្វី​ដែល​មាន​ចារ​ក្នុង​មហាសង្ក្រាន។

លោកអ៊ឹម​បូរិន្ទ​បាន​ថ្លែងថា​ការ​ទស្សទាយ​ជាផ្លូវការ​នាពេល​កន្លងៗ​មកគឺ​ខុស​តិចតួច​តែ​ប៉ុណ្ណោះ។

(សំឡេង)

ការគណនា​របស់​លោក អ៊ឹម បូរិន្ទ​ត្រូវបាន​យកទៅ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ ហើយ​លោក​បាន​ថ្លែងថា​នៅ​រាល់ការ​គណនា​និង​ទ​ស្ស​ទាយ​ទាំងឡាយ​ដែល​លោក​បាន​រក​ឃើញ​គឺ កម្រ​មាន​ភាព​ល្អៀង​ណាស់ ។

(សំឡេង)

លោកអ៊ឹម បូរិន្ទ​បាន​បន្តថា​ការធ្វើ​ប្រតិទិន​នេះទៀត​សោត​ក៏មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​តារាសាស្ត្រ​ផងដែរ ដូច្នេះ​ហើយ​ទើប​លោក​បាន​បង្កើត​ទំព័រ​តារាសាស្ត្រ​បន្ថែម​ទៀត។

(សំឡេង)

លោកអ៊ឹម បូរិន្ទ​បាន​បញ្ជាក់ថា​ការ​គណនា​ប្រតិទិន​គឺជា​ការគណនា​តាម​បែប​វិទ្យាសាស្ត្រ ។ លោក​កំពុង​មាន​ការព្រួយ​បារម្ភ​ចំពោះ​មុខវិជ្ជា​ទាក់ទង​ទៅនឹង​ការ​គណនា​នេះ​ប្រតិទិន ដែល​មិន​សូវ​មាន​ការ​ចាប់អារម្មណ៍​សិក្សា​រៀន​សូត្រ​នោះទេ ហើយ​មុខវិជ្ជា​នេះ​ទាមទារ​ឲ្យ​មាន ឧប​និស្ស័យ​ចំណង់​ចូលចិត្ត​ហើយ​អ្នកនោះ​ត្រូវតែ​ពូកែ​គណិត​វិទ្យា​ថែមទៀត៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​