ស្ថានភាពអាជីវកម្មរបស់សិប្បករខ្មែរ

ស្ថានភាពអាជីវកម្មរបស់សិប្បករខ្មែរ

ស្ថានភាពអាជីវកម្មរបស់សិប្បករខ្មែរ

ដាក់​បញ្ចូល​ពេល 27 January 2013, 17:44 AEST

ចាប់ពី​ឆ្នាំ​២០០១​ មក សមាគម​​សិប្បករ​​កម្ពុជា បាន​ចាប់​កំណើត​ឡើង ដើម្បី​ជួយ​ការពារ​ផល​ប្រយោជន៍​ដល់​ក្រុម​សិប្បករ​ខ្មែរ។ រហូត​មក​ដល់​ពេល​នេះ សិប្បករ​ខ្មែរ បាន​ប្រកប​អាជីវកម្ម តាម​រយៈ​ការ​ផលិត​ទំនិញ​ជា​ច្រើន​ប្រភេទ សម្រាប់​បម្រើការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ និង​ជា​ផលិត​ផល​សម្រាប់​ទេសចរណ៍។

ទំនិញ​ទាំងនោះ បានច្នៃ​បង្កើត​ឡើង​ពី​វត្ថុ​ធាតុ​ដើម​ផ្សេងៗ ដើម្បី​ភាព​ទាក់ទាញ។ ​មិន​តែ​ប៉ុណ្ណោះ​​ថ្មីៗ​​នេះ ទំនិញ​ពី​សិប្ប​កម្ម​ខ្មែរ បាន​ចេញ​ទៅ​ដល់​ក្រៅ​ប្រទេស ដែលញ៉ាំង​ឲ្យ​សិប្បករ​ខ្មែរ ត្រូវ​ពង្រីក​សមត្ថភាព​របស់​ខ្លួន ដើម្បី​ចូល​ប្រឡូក​បាន​ជោគជ័យ​នៅក្នុង​ទីផ្សារ​អន្តរជាតិ។

នៅក្នុងនាទីសេដ្ឋកិច្ចនិងទីផ្សាររបស់Radio Australia នៅសប្ដាហ៍នេះ​ លោកសរ សុវណ្ណារ៉ា បានធ្វើកិច្ចសម្ភាសន៍មួយ ជាមួយ​លោក ម៉ែន ​ស៊ីនឿន ប្រធាន​សមាគម​សិប្បករ​កម្ពុជា​អំពី​ស្ថានភាព​ធ្វើ​អាជីវ​កម្ម​របស់​ក្រុម​សិប្ប​កម្ម​ខ្មែរ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​