​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ការ​លក់​ទ្រព្យ​រដ្ឋ​នៅ​ខេត្ត​កំពត

​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ការ​លក់​ទ្រព្យ​រដ្ឋ​នៅ​ខេត្ត​កំពត

​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ការ​លក់​ទ្រព្យ​រដ្ឋ​នៅ​ខេត្ត​កំពត

ដាក់បញ្ចូលថ្ងៃ 29 January 2013, 17:45 AEST

បណ្តា​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​បាន​ផ្ញើ​លិខិត​៤​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​កាន់​ប្រមុខ​ស្ថាប័ន​នានា ​ដើម្បី​ស៊ើបអង្កេត​ការ​លក់​ទ្រព្យ​សម្បតិ្ត​រដ្ឋ​នៅ​ខេត្ត​កំពត។

លិខិត​ទាំង​នោះ​បាន​ផ្ញើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ,​ ក្រសួង​មហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច ​និង​ក្រសួង​រៀបចំ​ដែនដី​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ចំណូល​ថវិកា​នៃ​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ ដោយសារ​តែ​ការ​លេច​ឮថា​មាន​ការ​លក់​ដី​ព្រលាន​យន្តហោះ​, រោង​កុន​៧​មករា​ និង​ដី​កីឡាដ្ឋាន​ខេត្ត។​

​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ដើម​អម្ពិល ​លោក​ ខូយ ឃុនហួ ​អភិបាល​ខេត្ត​កំពត​​បាន​ឲ្យ​ដឹង​ថា​ ការ​ចោទ​ប្រកាន់​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​សមរង្ស៊ី ​ទាំង​៩​រូប​ ជា​រឿង​កេង​ចំណេញ​នយោបាយ​ និង​ចង់​បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​កិត្តិ​យស​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​កំពត។​

កន្លង​មក​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ធ្លាប់​បាន​ព្រមាន​មន្រ្តី​របស់​លោក​កុំ​ឱ្យ​លួច​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជា​ពិសេស​ ដី​សាលារៀន​របស់​រដ្ឋ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​