អ្នក​ភូមិ​បឹង​កក់​ធ្វើ​សន្និ​សីទ​កាសែត​នៅ​មុខ​សា​លា​ក្រុង​ភ្នំ​ពេញ

អ្នក​ភូមិ​បឹង​កក់​ធ្វើ​សន្និ​សីទ​កាសែត​នៅ​មុខ​សា​លា​ក្រុង​ភ្នំ​ពេញ

អ្នក​ភូមិ​បឹង​កក់​ធ្វើ​សន្និ​សីទ​កាសែត​នៅ​មុខ​សា​លា​ក្រុង​ភ្នំ​ពេញ

ដាក់​បញ្ចូល​ពេល 30 January 2013, 16:28 AEST

នៅ​ព្រឹក​ថ្ងៃ​ទី ៣០​ ខែ​មករា​ ឆ្នាំ ២០១៣​ នេះ​ ក្រុម​អ្នក​ភូមិ​បឹង​កក់​នឹង​ធ្វើ​សន្និ​សីទ​កាសែត​មួយ​នៅ​ខាង​មុខ​សា​លា​ក្រុង​ភ្នំ​ពេញ​ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​របស់​អ្នក​ភូមិ​បឹង​កក់​ទាក់​ទង​ទៅ​នឹង​ការ​បោះ​ព្រំ​ដី និ​ងការ​ប្រ​គល់​កម្ម​សិទ្ធិ​ដី​ធ្លី​ដល់​អ្នក​ភូមិ​ដែល​​បាន​តវ៉ា​ដើម្បី​ការ​អភិវឌ្ឍន៍​នៅនឹង​​កន្លែង។

អ្នក​​ស្រី​ ទេព វន្នី តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​បញ្ជាក់​ប្រាប់​ពី​គោល​បំណង​នៃ​ការ​ធ្វើ​ សន្និសីទ​កាសែត​ប្រាប់​ Radio Australia នៅ​ព្រឹក​មិញ​នេះ​យ៉ាង​ដូច្នេះ​ថា ៖

(សំឡេង​អ្នក​​ស្រី ទេព វន្នី)

សូម ​បញ្ជាក់​ថា​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រ​គល់​បឹងកក់​ដល់​ក្រុម​ហ៊ុន​ស៊ូ​កា ​គុ​សម្រាប់​ធ្វើ​ការ​​អភិវឌ្ឍន៍​រយៈ​ពេល ៩៩​ឆ្នាំ​ ដោយ​តម្រូវ​ឲ្យ​​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ​ផ្លាស់​ទី​លំនៅ​​ជា​មួយ​នឹង​ ថ្លៃ​សំណង​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មាន​ការ​តវ៉ា​យ៉ាង​ស្វិត​ស្វាញ​ពី​សំណាក់​ប្រ​ជា​ពលរដ្ឋ​មួយ​ ចំនួន​ដែល​ចង់​បាន​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ រដ្ឋា​ភិបាល​បាន​សម្រេច​កាត់​ដី​ចំនួន ១២.៤៤ ហិកតា​រ​ជូន​​ពល​រដ្ឋ។

ទោះ ​ជា​មាន​ការ​ចេញ​អនុ​ក្រិត្យ​ក្នុង​ការ​ផ្តល់​ដី​ដល់​ប្រ​ជា​ពលរដ្ឋ​ ព្រម​ទាំង​មាន​លិខិត​អន្តរា​គមន៍​ពី​ក្រសួង​មហា​ផ្ទៃ​​ ក៏​សា​លា​ក្រុង​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​បោះ​ព្រំ​ដី ចេញ​កម្ម​សិទ្ធិ​ដល់​ពល​រដ្ឋ ព្រម​ទាំង​មាន​ចំណែក​របស់​ក្រុម​ហ៊ុន​ក្នុង​ដី​ដែល​កាត់​ជូន​ប្រ​ជា​ពលរដ្ឋ​ ទៀត ដែល​បញ្ហា​នេះ​បណ្តាល​ឲ្យ​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​បឹង​កក់​ជា​ច្រើន​លើក​ ច្រើន​សារ​មក​ហើយ​មក​ទល់​បច្ចុ​ប្បន្ន​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​