ភូមា​ទទួល​ជំនួយ​ពី​អូស្រ្ដាលី​លើ​វិស័យ​អប់រំ

ភូមា​ទទួល​ជំនួយ​ពី​អូស្រ្ដាលី​លើ​វិស័យ​អប់រំ

ភូមា​ទទួល​ជំនួយ​ពី​អូស្រ្ដាលី​លើ​វិស័យ​អប់រំ

ដាក់​បញ្ចូល​ពេល 30 January 2013, 16:32 AEDT

រដ្ឋាភិបាល​អូ​ស្ត្រាលី និង​រដ្ឋា​ភិបាល​ចក្រ​ភព​អង់​គ្លេស​បាន​យល់​ព្រម​ផ្ដល់​ជំនួយ​ថវិកា​ជាង ២០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន និង​លើក​កម្ពស់​សា​លារៀន​នៅ​ក្នុង​ប្រ​ទេស​ភូមា។

ប្រ​ទេស​អូ​ស្ត្រាលី​នឹង​រួម​ចំណែក​ប្រាក់​១៥​លាន​ដុល្លារ ហើយ​អង់​គ្លេស​រួម​ចំណែក​ជិត ៦​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ខាង​មុខ​នេះ។

លោក ​Bob Carr រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូស្រ្ដាលី​ បាន​មាន​ប្រសាសន៍​ថា​ ថវិកា​នេះ​នឹងត្រូវ​ប្រើ​ប្រាស់​ដើម្បី​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ និ​ងបុគ្គលិក​អប់​រំ​ ៧​ពាន់​នាក់ ហើយ​ថវិកា​នេះ​ក៏​នឹង​ធា​នា​ឲ្យ​បាន​ផង​ដែរ​ថា​កុមារ​ជាង​ ពីរ​សែន​នាក់​នឹង​ទទួល​បាន​ការ​អប់រំ​មូល​ដ្ឋាន និង​ការ​អប់រំ​ក្នុង​វ័យ​កុមារ​ភាព។

សូម​បញ្ជាក់​ថា ​ថវិកា​ជំនួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ជំនួយ​ ៨០​លាន​ដុល្លារ​ដែល​រដ្ឋា​ភិបាល​សហ​ព័ន្ធ​អូស្រ្ដាលី​បាន​ប្រ​កាស​ឲ្យ​ដឹង​ កាល​ពី​ឆ្នាំ​មុន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​