ក្រុម​ប្រឹក្សា​ក្រុង​ម៉ែល​ប៊ិន​ចង់​ប្រែ​ក្លាយ​ទី​ក្រុង​ជា​កន្លែង​គ្មាន​ការ​ជក់​បារី

ក្រុម​ប្រឹក្សា​ក្រុង​ម៉ែល​ប៊ិន​ចង់​ប្រែ​ក្លាយ​ទី​ក្រុង​ជា​កន្លែង​គ្មាន​ការ​ជក់​បារី

ក្រុម​ប្រឹក្សា​ក្រុង​ម៉ែល​ប៊ិន​ចង់​ប្រែ​ក្លាយ​ទី​ក្រុង​ជា​កន្លែង​គ្មាន​ការ​ជក់​បារី

ដាក់​បញ្ចូល​ពេល 30 January 2013, 16:35 AEST

សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​មែលប៊ិន​ដែល​បាន​ជាប់​ឆ្នោត​អា​ណត្តិ​ទីមួយ​សង្ឃឹម​ចង់​ឃើញ​ទី​ក្រុង​ម៉ែល​ប៊ិន​នៃ​ប្រ​ទេស​អូ​ស្ត្រាលី​ក្លាយ​ជា​ទី​ក្រុង​នាំ​មុខ​គេ​ក្នុង​ពិ​ភព​លោក​លើ​ការ​ធ្វើ​កំណែ​ទម្រង់​គ្មាន​ផ្សែង​បារី។

លោក Richard Foster កំពុង​តែ​រៀប​ចំ​បញ្ចប់​នូវ​សំណើ​មួយ​ក្នុង​ការ​ដាក់​បម្រាម​មិន​ឲ្យ​​មាន​ ការ​ជក់​បារី​នៅ​តាម​គ្រប់​បណ្តា​ដង​ផ្លូវ, ផ្លូវ​ដើរ និង​នៅ​ទី​សាធារណៈ​ទាំងឡាយ​នៅ​ក្នុង​កណ្តាល​ក្រុង និង​តំបន់​សង្កាត់​នានា​នៅ​ក្បែរ​ទី​ក្រុង​ផង​ដែរ។

លោក​ បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ជឿ​ជាក់​ថា​ បម្រាម​នេះ​នឹង​ទទួល​បាន​ការ​យល់​ព្រម​ ក្នុង​ការ​ធ្វើ​ឲ្យ​ទី​ក្រុង​ម៉ែល​ប៊ិន​គឺ​ជា​ទី​ក្រុង​ដែល​មាន​ច្បាប់​តឹង​ តែង​បំផុត​ក្នុង​ការ​ដាក់​កំហិត​លើ​ការ​ជក់​បារី​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ ជុំវិញ​ពិភព​លោក។

ស្ថាប័ន​ប្រ​ឆាំង​ការ​ជក់​បារីឈ្មោះ Quit Victoria បាន​ស្វា​​គមន៍​ការ​ដាក់​កំហិត​លើ​ការ​ជក់​បារី​នេះ​ ប៉ុន្តែ​ខ្លួន​មិនដឹងច្បាស់​​ថា ​ការ​ដាក់​បម្រាម​មិន​ឲ្យ​ជក់​ទាំង​ស្រុង​អាច​ធ្វើ​ឡើង​បាន​យ៉ាង​ដូចម្តេច​ នោះ​ទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​