អូ​ស្ត្រាលី​ប្រ​កាស​ថ្ងៃ​បោះ​ឆ្នោត​សហ​ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ឆ្នាំ​នេះ

អូ​ស្ត្រាលី​ប្រ​កាស​ថ្ងៃ​បោះ​ឆ្នោត​សហ​ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ឆ្នាំ​នេះ

អូ​ស្ត្រាលី​ប្រ​កាស​ថ្ងៃ​បោះ​ឆ្នោត​សហ​ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ឆ្នាំ​នេះ

ដាក់​បញ្ចូល​ពេល 30 January 2013, 16:38 AEST

លោក​ស្រី​ Julia Gillard នាយក​រដ្ឋ​មន្ត្រី​អូ​ស្ត្រាលី​បាន​ប្រ​កាស​ថា​ ការ​បោះ​ឆ្នោត​សហ​ព័ន្ធ​អូស្រ្ដាលី​នៅ​ឆ្នាំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា។

នៅ​ក្នុង​សុន្ទរ​កថា​ពេល​អាហារ​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ​នៅ​ឯ ​ក្លឹប​អ្នក​កា​សែត​ លោក​ស្រី Julia Gillard បាន​សម្រេច​ចិត្ត​ដ៏​ភ្ញាក់​ផ្អើល​មិន​ធម្ម​តា​មួយ​ដោយ​ធ្វើ​ការ​ប្រ​កាស​ពី ​ថ្ងៃ​បោះ​ឆ្នោត​ ជា​ច្រើន​​ខែ​មុន​ដល់​ថ្ងៃ​បោះ​ឆ្នោត ដើម្បី​កុំ​ឲ្យ​មាន​ការ​ប៉ាន់​ស្មាន​ផ្សេងៗ​ពី​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ ឆ្នោត ​ព្រោះ​លោក​ស្រី​ចង់​ផ្តោត​ការ​យក​ចិត្ដ​ទុក​ដាក់​ទៅ​លើ​គោល​នយោ​បាយ​ជំនួស​ វិញ​។

លោក​ស្រី Gillard បាន​បន្ត​ទៀត​ថា​ លោក​ស្រី​នឹង​ស្នើ​ដល់​អគ្គ​ទេសា​ភិបាល​លោក​ស្រី​ Quentin Bryce នៅ​រសៀល​នេះ​ដើម្បី​ចេញសេចក្តី​សម្រេច​ក្នុង​ការ​រំលាយ​សភា​នៅ​ថ្ងៃ​ចន្ទ​ ទី ១២ ខែ​សីហា​ខាង​មុខ​។

សូម​បញ្ជាក់​ថា​ ​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​បង្កើត​រដ្ឋាភិបាល​អាណត្ដិ​បច្ចុប្បន្ន​នេះ ​របស់​លោក​ស្រី​ជា​មួយ​សមា​ជិក​សភា​ឯករាជ្យ​ពីរ​រូប​គឺ​លោក Rob Oakeshott និង​លោក Tony Windsor, លោក​ស្រី Julia Gillard បាន​យល់​ព្រម​ជា​មួយ​ពួក​គេ​ថា នឹង​ប្រកាស​ឲ្យ​ដឹង​​នូវ​ការ​រៀប​ចំ​បោះ​ឆ្នោត​នៅ​ខែ​កញ្ញា ឬ​ខែ​តុលា៕​

រឿង​​សំខាន់​ៗ​