អូ​ស្ត្រាលី​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​ក្នុង​ការ​មាន​អំពើ​ពុក​រលួយ​តិច​តួច​ក្នុង​វិស័យ​ការ​ពារ​ជាតិ

អូ​ស្ត្រាលី​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​ក្នុង​ការ​មាន​អំពើ​ពុក​រលួយ​តិច​តួច​ក្នុង​វិស័យ​ការ​ពារ​ជាតិ

អូ​ស្ត្រាលី​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​ក្នុង​ការ​មាន​អំពើ​ពុក​រលួយ​តិច​តួច​ក្នុង​វិស័យ​ការ​ពារ​ជាតិ

ដាក់​បញ្ចូល​ពេល 30 January 2013, 16:40 AEDT

បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រ​ឆាំង​អំពើ​ពុក​រលួយឈ្មោះ​អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​បាន​បង្ហាញ​ថា​ប្រ​ទេស​អូ​ស្ត្រាលី​គឺ​ជា​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ប្រ​ទេស​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​មាន​ហានិភ័យ​ទាប​បំផុត​ ទាក់​ទង​ទៅ​នឹង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ការ​ពារ​ជាតិ។

អង្គការ​នេះ​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ ៨២​ ប្រ​ទេស ហើយ​បាន​រក​ឃើញ​ថា​ប្រ​ទេស​ចំនួន​ ៩ រួម​មាន​ប្រ​ទេស​អេ​ហ្ស៊ីប, ស៊ីរី, សា​ធារណរដ្ឋ​កុង​ហ្គោ គឺ​ជា​បណ្តា​ប្រ​ទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត។

របាយ ​ការណ៍​ស្រាវ​ជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ប្រ​មាណ ៧០% នៃ​ប្រ​ទេស​ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​មាន​យន្ត​ការ​អន់​ខ្សោយ​ក្នុង​ការ ​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​ការ​ពារ​ជាតិ ហើយ​យន្ត​ការ​ដ៏​កម្សោយ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ការ​ពារ​ជាតិ​ទូទាំង​ពិភព​ លោក​ខាត​បង់​ថវិកា​ប្រ​មាណ ២០​​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក Mark Pyman ពី​អង្គការ​តម្លាភាព​អន្ដរ​ជាតិ​បាន​ប្រាប់​ Radio Australia ថា​គេ​កំពុង​តែ​ចេញ​ផ្សាយ​​របាយ​ការណ៍​នេះ​នៅ​ក្នុង​​ទី​ក្រុង​តៃ​ប៉ិ ពី​ព្រោះ​អាស៊ី​ខាង​ជើង​ជា​តំបន់​ដ៏​មាន​សារៈ​សំខាន់​បំផុត​ខាង​ផ្នែក​យុទ្ធ ​សាស្រ្ត ហើយ​បើ​គិត​លើ​​ចំណាយ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ឃើញ​ថា​មាន​ការ​កើន​ឡើង​ យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​