ការ​សង្រ្គោះ​កំពុង​ដំណើរ​ការ​ដល់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់

ការ​សង្រ្គោះ​កំពុង​ដំណើរ​ការ​ដល់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់

ការ​សង្រ្គោះ​កំពុង​ដំណើរ​ការ​ដល់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់

ដាក់បញ្ចូលថ្ងៃ 30 January 2013, 16:46 AEDT

មន្រ្ដី​យោ​ធា​អូ​ស្ត្រាលី​ជាង​ ២០០​នាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង Bundaberg ក្នុង​រដ្ឋ​ Queensland ប៉ែក​ឦសាន​ប្រទេស​ដើម្បី​ជួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ស្តារ​ឡើង​វិញ​នូវ​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់។

​ចៅ​ហ្វាយ​ក្រុង Pat O'Neill បាន​មាន​ប្រ​សាសន៍​ថា​ ដោយ​សារ​តែ​មហា​វិធី Bruce​ បាន​បើក​ឡើង​វិញ ដូច្នេះ​ក្រុម​សង្គ្រោះ​អាច​បន្ត​ដំណើរ​ដល់​ទី​ក្រុង​ដែល​រង​ផល​ប៉ះ​ពាល់ ដែល​នៅ​ទី​នោះ​មាន​​ប្រ​ជា​ជន​ប្រ​មាណ ១០០០​នាក់​បាន​សម្រាក​នៅ​ក្នុង​មណ្ឌល​ជម្លៀស​ខ្លួន​អស់​រយៈ​ពេល​មួយ​យប់​មក​ ហើយ។

លោក​បាន​បន្ត​ទៀត​ថា ​អា​ទិភាព​ចំនួន​បី​ដែល​ក្រុម​សង្រ្គោះ​​ត្រូវ​ជួយ​រួម​មាន ការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ដូចជា​ការ​បើក​ផ្លូវ ​ឲ្យ​ធ្វើ​ចរាចរណ៍, ការ​ជួស​ជុល​បណ្តាញ​ខ្សែ​ភ្លើង និង​រោង​ចក្រ​ផលិត​ទឹក​ស្អាត​ និង​រោង​ចក្រ​កែ​ច្នៃ​ទឹក​លូ។

រីឯ ​ចំណុច​អា​ទិភាព​ទី​ពីរ​​គឺ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​ទាំង​ឡាយ​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ធ្វើ​ការ​ជួប​ផ្ទាល់​ជា​មួយ​អ្នក​ស្រុក ហើយ​ចំណុច​ទី​បី​គឺ​ត្រូវ​ប្រើ​ប្រាស់​រថ​យន្ត​យោ​ធា​ធំៗ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​គមន៍​នៅ​តំបន់​ដាច់​ស្រយាល ដែល​មិន​ទាន់​បាន​ជំនួយ​នៅ​ឡើយ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​