ជប៉ុន​ស្នើ​ចរចា​ជាមួយ​ចិន​លើ​បញ្ហា​​ជម្លោះ​ដែន​កោះ​

ជប៉ុន​ស្នើ​ចរចា​ជាមួយ​ចិន​លើ​បញ្ហា​​ជម្លោះ​ដែន​កោះ​

ជប៉ុន​ស្នើ​ចរចា​ជាមួយ​ចិន​លើ​បញ្ហា​​ជម្លោះ​ដែន​កោះ​

ដាក់​បញ្ចូល​ពេល 30 January 2013, 16:58 AEST

នាយក​រដ្ឋ​មន្ត្រី ជប៉ុន​បាន​ស្នើ​ឲ្យ​មា​នកិច្ច​ប្រ​ជុំ​កំពូល​ជា​មួយ​ប្រ​ទេស​ចិន ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការ​លើ​ក​កម្ពស់​ទំនាក់​ទំនង​ដែល​មាន​ភាព​រកាំ​រកូស​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​របស់​អាស៊ី។

ប្រ​ទេស​ទាំង​ពីរ​បាន​ពើប​ប្រ​ទះ​នឹង​ភាព​តាន​តឹង​លើ​បញ្ហា​ ប្រ​ជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ​ ដែល​ប្រ​ទេស​ទាំង​ពីរ​បាន​ប្រ​កាស​ថា​ជា​កម្ម​សិទ្ធិ​របស់​គេ​រៀង​ៗ​ខ្លួន​។

ប្រ ​ជុំ​កោះ​ដែល​កំពុង​មាន​ជម្លោះ​ដែល​ប្រ​ទេស​ជប៉ុន​ហៅ​ថា​ប្រ​ជុំ​កោះ Senkaku ហើយ​ប្រ​ទេស​ចិន​ហៅ​ថា Diaoyu ដែល​ជា​ប្រ​ជុំ​កោះ​ដែល​មាន​តែ​ថ្ម​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​កំពុង​ គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ ប៉ុន្តែ​ប្រទេស​ចិន​ក៏​បាន​ប្រ​កាស​ទាម​ទារ​​កម្ម​សិទ្ធិ​លើ​ប្រ​ជុំ​កោះ​ នោះ​ផង​ដែរ។

ជា​រឿយៗ​នាវា​ចម្បាំង​ចិន​បាន​ចូល​មក​តំបន់​ នោះ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​កង​ល្បាត​សមុទ្រ​ ជប៉ុន ហើយ​ក្នុង​ព្រឹត្តិ​ការណ៍​ថ្មីៗ​នេះ​យន្ត​ហោះ​ចម្បាំង​ចិន និង​ជប៉ុន​បាន​បង្ហាញ​សមត្ថភាព​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​តំបន់​ជម្លោះ​ ដែន​ទឹក​នេះ​។

នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ថ្មីៗ​ ដើម្បី​បន្ធូរ​បន្ថយ​នូវ​ភាព​តាន​តឹង​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រ​ជុំ​កំពូល​ជា​មួយ​ប្រ​ទេស​ចិន​ដើម្បី​ពង្រឹង​ ទំនាក់​ទំនង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​៕

រឿង​​សំខាន់​ៗ​