មនុស្ស​ប្រមាណ​មួយ​លាន​នាក់​នឹង​ចូលរួម​ដង្ហែ​ព្រះ​បរមសព​​នៅ​ថ្ងៃ​សុក្រ​នេះ

មនុស្ស​ប្រមាណ​មួយ​លាន​នាក់​នឹង​ចូលរួម​ដង្ហែ​ព្រះ​បរមសព​​នៅ​ថ្ងៃ​សុក្រ​នេះ

មនុស្ស​ប្រមាណ​មួយ​លាន​នាក់​នឹង​ចូលរួម​ដង្ហែ​ព្រះ​បរមសព​​នៅ​ថ្ងៃ​សុក្រ​នេះ

ដាក់បញ្ចូលថ្ងៃ 31 January 2013, 18:27 AEST

មាន​ការ​រំពឹង​ថា​នឹង​មាន​មនុស្ស​ប្រ​មាណ​ជាង​មួយ​លាន​នាក់​នឹង​ចូល​រួម​ដង្ហែ​ព្រះ​បរម​សព​អតីត​ព្រះ​មហា​ក្សត្រ​នរោ​ត្តម​សីហនុ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ដោយ​សារ​គាំង​បេះ​ដូង​ក្នុង​ព្រះជន្ម​៩០​ព្រះ​វស្សា​នៅ​ទី​ក្រុង​ប៉េ​កាំង​កាល​ពី​ខែ​តុលា​ឆ្នាំមុន​នេះ។

ព្រះ ​បរម​សពរបស់​ទ្រង់​នឹង​ត្រូវ​គេ​ដង្ហែ​នៅ​លើ​រទេះ​ហង្ស​ចេញ​ពី​ព្រះបរម​រាជ​ វាំង​ទៅ​កាន់​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ។

សម្តេច ​ព្រះនរោ​ត្តម​សីហនុ ទ្រង់​បាន​ដាក់​រាជ​កាល​ពី​ឆ្នាំ ២០០៤​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​របប​ជា​ច្រើន​នៅ​កម្ពុជា​ប្រមាណ​ជា​ប្រាំ​មួយ​ ទសវត្ស​ ដោយ​ក្នុង​នោះ​ព្រះ​អង្គ​បាន​ដណ្ដើម​ឯករាជ្យ​ពី​បារាំង, ឆ្លង​កាត់​សង្រ្គាម​ស៊ីវិល, របប​ខ្មែរ​ក្រហម និង​ទី​បំផុត​កម្ពុជា​ទទួល​បាន​សេចក្ដី​សុខ​សន្តិ​ភាព។

បើ ​តាម​ប្រ​ពៃ​ណី​របស់​សេ្ដច​ខ្មែរ​ ព្រះ​បរម​សព​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ព្រះបរម​រាជ​វាំងរយៈ​ពេល​បី​ខែ​ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំបរទេស និង​មហា​ជន​ចូល​ថ្វាយ​បង្គំ​សម្តែង​នូវ​ការ​គោរព៕

រឿង​​សំខាន់​ៗ​