ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រិត្យ​ដោះ​លែង​អ្នក​ទោស​ក្នុង​ឱ​កាស​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព

ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រិត្យ​ដោះ​លែង​អ្នក​ទោស​ក្នុង​ឱ​កាស​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព

ព្រះ​មហា​ក្សត្រ​ចេញ​ព្រះ​រាជ​ក្រិត្យ​ដោះ​លែង​អ្នក​ទោស​ក្នុង​ឱ​កាស​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព

ដាក់​បញ្ចូល​ពេល 31 January 2013, 17:17 AEDT

បើ​តាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ប្រ​ទេស​កម្ពុជា​នឹង​ដោះ​លែង​អ្នក​ទោស​ជាង ៤០០​នាក់​ ព្រម​ទាំង​ជន​ជាតិ​ថៃ​មួយ​រូប​ផង​ដែល​ជាប់​ចោទ​ពីបទ​ចារ​កម្ម នៅ​ក្នុង​ឱ​កាស​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​​អតីត​ព្រះ​មហា​ក្សត្រ​នរោត្តម​ សីហនុ។

ព្រះ​មហា​ក្សត្រព្រះ​បរម​នាថ នរោ​ត្តម​ សីហមុនី បាន​ឡាយ​ព្រះហស្ថ​លេ​ខា​នៅ​លើ​ព្រះ​រាជ​ក្រិត្យ​មួយ​ដោយ​ធ្វើ​ការ​លើក​លែង​ ទោស​អ្នក​ទោស ៤១២​នាក់ ដែល​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​នឹង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​បិតា​ព្រះ​អង្គ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក សម ប្រ​ជា​មានិត។

នៅ​ក្នុង​ព្រះ​រាជ​ក្រិត្យ​ដាច់​ដោយ​ឡែក​ មួយ​ផ្សេង​ទៀត ព្រះ​បរម​នាថ​ នរោ​ត្តម​ សីហមុនី ក៏​បាន​បន្ធូរ​បន្ថយ​ទោស​ដល់​លោក Veera Somkwamkid អតីត​មេ​ដឹក​នាំ​អាវ​លឿង​ថៃ ចំនួន​៦​ខែ​ផង​ដែរ ដែល​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​កាល​ពី​ឆ្នាំ ២០១១​ពីបទ​ចារកម្ម​យោ​ធា​នៅ​តំបន់​ជម្លោះ។

ប៉ុន្តែ​ កម្ពុជា​បាន​ដោះ​លែង​អតីត​លេ​ខា​របស់​លោក​គឺ​លោក​ស្រី Ratree Pipattanapaibul ដែល​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៦​ឆ្នាំ​ពី​បទ​ចោទ​ដូច​គ្នា។

ព្រះបរម​រតន​កោដ្ឋ​អតីត​ព្រះ ​មហា​ក្សត្រ​នឹង​ត្រូវ​ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃ​ច័ន្ទ ហើយ​បើ​តាម​កាល​បរិច្ឆេទ​នៃ​កម្ម​វិធី​ថ្វាយ​ព្រះ ភ្លើង គេ​ក៏​នឹង​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​កម្ពុជា​នៅ​កន្លែង​រៀប​ចំ​ព្រះ​រាជ​ ពិធី​នេះ​ផង​ដែរ ហើយ​អ្នក​ទោស​ទាំង​នោះ​នឹង​ទទួល​បាន​អំណោយ​ពី​ព្រះ​មហា​ក្សត្រ ព្រះ បរម​នាថ​ នរោត្តម​សីហមុនី និង​សម្តេច​ម៉ែ​ មុនីនាថ សីហនុ៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​