ហ្វ៊ីលី​ពីន​ទិញ​យន្ត​ហោះ​ចម្បាំង​ពី​កូរ៉េ​ខាង​ត្បូង

ហ្វ៊ីលី​ពីន​ទិញ​យន្ត​ហោះ​ចម្បាំង​ពី​កូរ៉េ​ខាង​ត្បូង

ហ្វ៊ីលី​ពីន​ទិញ​យន្ត​ហោះ​ចម្បាំង​ពី​កូរ៉េ​ខាង​ត្បូង

ដាក់​បញ្ចូល​ពេល 31 January 2013, 17:21 AEST

ប្រ​ទេស​ហ្វ៊ី​លី​ពីន​នឹង​ទិញ​យន្ត​ហោះ​ចម្បាំង​ប្រ​ភេទFA-50 ចំនួន ១២​គ្រឿង​ពី​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​ពង្រឹង​នូវ​កង​ទ័ព​របស់​ខ្លួន​ ក្នុង​ខណៈ​ពេល​ដែល​ស្ថាន​ភាព​កំពុង​តែ​តាន​តឹង​ជា​មួយ​ប្រ​ទេស​ចិន​លើ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ។

យន្ត​ហោះ​ចម្បាំង​ប្រ​ភេទ FA-50នឹង​ក្លាយ​ជា​យន្ត​ហោះ​ចម្បាំង​ទំនើប​បំផុត​របស់​ប្រ​ទេស​ហ្វ៊ី​លីពីន​ បន្ទាប់​ពី​ខ្លួន​ឈប់​ប្រើ​យន្ត​ហោះ​ចម្បាំង​ដែល​ផលិត​ដោយ​សហរដ្ឋ​អា​ម៉េ​ រិក​ប្រ​ភេទ F-5 កាល​ពី​ ៨ឆ្នាំ​មុន​នេះ។

បើ​តាម​អ្នក​នាំ ​ពាក្យ​មួយ​រូប​របស់​លោក​ប្រ​ធា​នា​ធិបតី Benigno Aquino បាន​ឲ្យ​ដឹង​ថា​ការ​ទិញ​យន្ត​ហោះ​នេះ​គ្មានគោល​បំណង​​ធ្វើ​សត្រូវ​ជា​មួយ​ ប្រ​ទេស​ណា​មួយ​នោះ​ទេ ទោះ​បី​ជា​មាន​ភាព​តាន​តឹង​ជា​មួយ​ប្រ​ទេស​ចិន​លើ​ជម្លោះ​ដែន​ដី​នៅ​ សមុទ្រចិន​ខាង​ត្បូង​យ៉ាង​ណា​ក្ដី​។

កិច្ច​ព្រម​ព្រៀង​ទិញ​យន្ត​ហោះ​ទាំង​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន ៤៦៤ លាន​ដុល្លារ​អា​ម៉េ​រិក៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​