នគរ​បាល​អូ​ស្ត្រាលី​ចាប់​ខ្លួន​សមា​ជិក​សភា​ឯករាជ្យ​​មួយ​រូប

នគរ​បាល​អូ​ស្ត្រាលី​ចាប់​ខ្លួន​សមា​ជិក​សភា​ឯករាជ្យ​​មួយ​រូប

នគរ​បាល​អូ​ស្ត្រាលី​ចាប់​ខ្លួន​សមា​ជិក​សភា​ឯករាជ្យ​​មួយ​រូប

ដាក់​បញ្ចូល​ពេល 31 January 2013, 17:24 AEDT

សមា​ជិក​សភា​អូ​ស្ត្រាលី​លោក Craig Thomson ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ឆ្នេរ​សមុទ្រ​កណ្តាល​នៃ​រដ្ឋ New South Wales។

នគរ​បាល​រដ្ឋ​ New South Wales បាន​ចាប់​ខ្លួន​សមា​ជិក​សភា​ដែល​មាន​វ័យ ៤៨​ឆ្នាំ​រូប​នេះ​នៅ​ការិយាល័យ​បោះ​ឆ្នោត​របស់​លោក​នៅ​តំបន់ Tuggerah នៅ​ប្រមាណម៉ោង​​មួយ​រសៀល (ម៉ោង​នៅ​ប្រ​ទេស​អូ​ស្ត្រាលី)​ ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដី​ការ​នៅ​រដ្ឋ​ Victoria។

បើ ​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា​ លោក Craig Thomson នឹង​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​លួច​បន្លំ​ចំនួន ១៤៩ ករណី​​ដែល​លោក​បាន​បោក​ប្រាស់​​សហ​ជីព​សេវា​កម្ម​សុខភាព។

គេ​រំពឹង​ថា​នគរបាល​រដ្ឋ Victoria នឹង​ដាក់​ពាក្យ​ដើម្បី​​សុំ​បញ្ជូន​ខ្លួន​រូប​លោក​មក​កាន់​រដ្ឋ Victoria វិញ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​