នាយក​រដ្ឋ​មន្ត្រីអូ​ស្ត្រាលី​ធ្វើ​ទស្ស​នកិច្ច​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់

នាយក​រដ្ឋ​មន្ត្រីអូ​ស្ត្រាលី​ធ្វើ​ទស្ស​នកិច្ច​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់

នាយក​រដ្ឋ​មន្ត្រីអូ​ស្ត្រាលី​ធ្វើ​ទស្ស​នកិច្ច​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់

ដាក់​បញ្ចូល​ពេល 31 January 2013, 17:26 AEST

នៅ​ថ្ងៃ​នេះ​នាយក​រដ្ឋ​មន្រ្តី​អូ​ស្ត្រាលី​នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ទី​ក្រុង Bundaberg​ ក្នុង​រដ្ឋ Queensland ដែល​នៅ​ទី​នោះ​គេ​បាន​ជម្លៀស​មនុស្ស​ ៧០០០​ពាន់​នាក់​ដោយ​សារ​តែ​បញ្ហា​ទឹក​ជំនន់។ រដ្ឋា​ភិបាល​ក៏​បាន​បញ្ជូន​កង​ទ័ព​ជិត ២០០​នាក់​ដើម្បី​ឲ្យ​ទៅ​ជួយ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្អាត​តំបន់​ដែល​រង​គ្រោះ​ផង​ដែរ​បន្ទាប់​ពី​ទឹក​ស្រក។

នៅ​ពេល​ធ្វើ​ទស្សន​កិច្ច​តំបន់​នោះ​ គេ​ក៏​រំពឹង​ថា​លោក​ស្រី Julia Gillard ​នឹង​ធ្វើ​ការ​ប្រ​កាស​ពី​ថវិកា​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ផង​ដែរ។ សហ​គមន៍​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ក៏​នៅ​ខ្វះ​ម្ហូប​អាហារ, ទី​ជម្រក​ និង​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ​។

នៅ​ភាគ​ខាង​ ជើង​ក្នុង​ទី​ក្រុង Rockhampton នៃ​រដ្ឋ​ Queensland ផង​ដែរ​ គេ​រំពឹង​ថា​លំនៅ​ដ្ឋាន​ជាង ៦០០​ខ្នង​នឹង​ត្រូវ​ទឹក​ជន់​លិចនៅ​ថ្ងៃ​នេះ​ ខណៈ​ដែល​ទឹក​ទន្លេ Fitzroy បាន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត។

មក ​ទល់​ពេល​នេះ​មាន​មនុស្ស​ ៦​នាក់​ហើយ​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់​នៅ​រដ្ឋ Queensland។ មនុស្ស​ពីរ​នាក់​ចុង​ក្រោយ​ដែល​គេ​បញ្ជាក់​ថា​បាន​បាត់​បង់​ជីវិត​នោះ​គឺ​ បុរស​​មាន​អាយុ ២៥ និង ៣៤​ឆ្នាំ ដែល​គេ​ជឿ​ជាក់​ថា​ជា​​​កម្មករ​ជន​ជាតិ​តៃ​វ៉ាន់​​បម្រើ​ការ​ងារ​នៅ​កសិដ្ឋាន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​