ក្បួន​ដង្ហែព្រះ​មឈូស​ព្រះ​បរម​សព​បាន​ចាប់​ផ្តើម​កាល​ពី​វេលោ​ម៉ោង​ ៨ ព្រឹក​នេះ

ក្បួន​ដង្ហែព្រះ​មឈូស​ព្រះ​បរម​សព​បាន​ចាប់​ផ្តើម​កាល​ពី​វេលោ​ម៉ោង​ ៨ ព្រឹក​នេះ

ក្បួន​ដង្ហែព្រះ​មឈូស​ព្រះ​បរម​សព​បាន​ចាប់​ផ្តើម​កាល​ពី​វេលោ​ម៉ោង​ ៨ ព្រឹក​នេះ

ដាក់បញ្ចូលថ្ងៃ 1 February 2013, 17:22 AEDT

នៅរាជ​ធា​នី​ភ្នំ​ពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ មនុស្ស​ប្រ​មាណ​ជាង​មួយ​លាន​នាក់ ដោយ​មាន​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​រាជ​រដ្ឋា​ភិបាល​ផង​​បាន​ចូល​រួម​ដង្ហែព្រះ​មឈូស​​អតីត​ព្រះ មហា​ក្សត្រ នរោត្តម​ សីហនុ។

ព្រះ​បរម​សព​ត្រូវ​បាន​គេ​លើក​​តម្កល់​នៅ​លើ​ព្រះរាជ​បុស្បុក​ពី​ព្រះ​បរម​រាជ​វាំង​ដើម្បី​ដង្ហែ​ទៅ​​តម្កល់​នៅ​កន្លែង​បូ​ជា​ព្រះ​បរម​សព​នៅ​វាល​ព្រះមេរុ ដែល​នៅក្នុង​ការ​ហែនេះ មាន​ចែក​ចេញ​ជា ១១​ផែនដោយ​ឆ្លង​​កាត់​តាម​តិរវិថី​ព្រះ​ស៊ី​សុវត្ថិ​សំដៅ​ទៅ​វត្ត​ភ្នំ បន្ទាប់​មក​តាម​បណ្តោយ​មហាវិថី​នរោត្តមឆ្ពោះ​ទៅកាន់​វិមាន​ឯករាជ្យ រួច​កាត់​តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ និង​បត់​តាម​វិថី​សម្តេច​សុធារស​ឆ្ពោះ​ទៅ​កាន់​វាល​ព្រះ​មេរុ។ នៅ​ក្នុង​ផែន​នី​មួយៗ​ចែក​ចេញ​ជា​ក្រុម​ដែល​ភាគ​ច្រើន​មាន​គ្នា ៩០​នាក់​ដែលជា​តំណាង​ព្រះជន្ម​របស់​ព្រះ​មហា​វីរក្សត្រ។


​ក្បួន​ដង្ហែនឹង​ធ្វើ​ការ​ឈប់​ចំនួន​បួន​កន្លែង​គឺ​នៅ​មុខ​វត្ត​ឧណ្ណាឡោម វត្ត​ភ្នំ មុខ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ និង​វិមាន​ឯករាជ្យ​ដែល​នៅ​ទី​កន្លែង​ឈប់​នោះ​មាន​និមន្ត​ព្រះ​សង្ឃ​ចំនួន ៩០​អង្គ​រួច​ជា​ស្រេច​ដើម្បី​បង្សុ​កូល​ ថ្វាយ​ព្រះ​រាជ​កុសល។

អ្នក​ចូលរួម​ក្នុង​កម្ម​វិធី​ដង្ហែ​នេះ​សុទ្ធ​តែ​មាន​ទឹក​មុខ​ស្រ​ពាប់​ស្រ​ពោន​សម្តែង​នូវការ​សោក​ស្តាយ​ជា​ពន់​ពេក​ដល់​ការ​យាង​ចូល​ទី​វង្គតរបស់​សម្តេច​នរោត្តម​សី​ហនុ៕

 

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​