មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ភូមា​ទទួល​ពាន​រង្វាន់​នៅ​កូរ៉េ​ខាង​ត្បូង

មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ភូមា​ទទួល​ពាន​រង្វាន់​នៅ​កូរ៉េ​ខាង​ត្បូង

មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ភូមា​ទទួល​ពាន​រង្វាន់​នៅ​កូរ៉េ​ខាង​ត្បូង

ដាក់បញ្ចូលថ្ងៃ 1 February 2013, 15:03 AEDT

បន្ទាប់​ពី​ការ​ប្រ​កាស​ផ្តល់​រង្វាន់​សិទ្ធិ​មនុស្ស​ជិត​មួយ​ទសវត្ស​មក ទី​បំផុត​មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​ប្រ​ទេស​ភូមា លោក​ស្រី Aung San Suu Kyi ​បាន​អញ្ជើញ​មក​ទទួល​ពាន​រង្វាន់​នេះនៅ​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង។

លោក​ស្រី​ទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​មនុស្ស Gwang-ju ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ ប៉ុន្តែ​លោក​ស្រី​មិន​អាច​អញ្ជើញ​ទៅ​ទទួល​ពាន​រង្វាន់​បាន​ដោយ​សារ​តែ​អា​ជ្ញា​ធរ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។


​ពាន​រង្វាន់​នេះ​​បាន​ដាក់​ឈ្មោះ​តាម​ទី​ក្រុង​ភាគ​ខាង​ត្បូង​មួយ​របស់​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង ដែល​នៅ​ទីនោះ​ការ​បះ​បោរ​របស់​ក្រុម​និយម​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ ១៩៨០ ត្រូវ​បាន​គេ​ធ្វើ​ការ​បង្រ្កាប​ដ៏​ឃោរ​ឃៅ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ស្រី​ក្នុង​ការ​ទទួល​ពាន​រង្វាន់​នេះ​លោក​ស្រី Suu Kyi បាន​ថ្លែង​អំណរ​គុណ​ដល់​មូល​និធិ​ដែល​បាន​ផ្តល់​ពាន​រង្វាន់នេះ និង​សកម្ម​ជន​ប្រ​ជា​ធិតេយ្យ​កូរ៉េ​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​