សាកល​វិទ្យា​ល័យ​អូ​ស្ត្រាលី​ចង់​ធ្វើ​តេស្ត​វ៉ាក់​សាំង​ជំងឺ​ផ្តាសាយ​បក្សី

សាកល​វិទ្យា​ល័យ​អូ​ស្ត្រាលី​ចង់​ធ្វើ​តេស្ត​វ៉ាក់​សាំង​ជំងឺ​ផ្តាសាយ​បក្សី

សាកល​វិទ្យា​ល័យ​អូ​ស្ត្រាលី​ចង់​ធ្វើ​តេស្ត​វ៉ាក់​សាំង​ជំងឺ​ផ្តាសាយ​បក្សី

ដាក់បញ្ចូលថ្ងៃ 1 February 2013, 15:08 AEST

ក្រុម​អ្នក​ស្រាវ​ជ្រាវ​អូ​ស្ត្រាលី​នៅ​ទី​ក្រុង Newcastle បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​ការ​ពារ​ពិភព​លោក​ប្រ​ឆាំង​នឹង​លទ្ធ​ភាព​នៃ​ការ​ផ្ទុះមេរោគ​ផ្តា​សាយ​បក្សី។

គ្លី​និក​ស្រាវ​ជ្រាវ Hunter កំពុង​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់​សាំង H5-N1 ដែល​វ៉ាក់​សាំង​នេះ​អាច​រក្សា​ទុក​ជា​ស្រេច​សម្រាប់​ការ​ទប់​ស្កាត់​ការ​រាល​ដាល​មេរោគ​នេះ​នៅ​ទូ​ទាំង​ពិភព​លោក។


ទោះ​បី​ជា​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ប្រ​មាណ​ ៦០០​នាក់​បាន​ឆ្លង​មេ​រោគ​ក៏​ដោយ​ ក៏​អត្រា​មរណភាព​នៃ​ការ​ឆ្លង​មេ​រោគ​នេះ​គឺ​មាន៣នាក់​អាច​ស្លាប់​ក្នុង​ចំណោម ៥​នាក់​ដែល​ឆ្លង​វីរុស​H5N1។

ប្រ​ធាន​ក្រុម​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក​វេជ្ជ​បណ្ឌិត Marc Russo បាន​មាន​ប្រ​សាសន៍​ថា​ទោះ​បី​បច្ចុប្បន្ន​គ្មាន​ការ​គំរាម​កំហែង​ពី​ការ​រាត​ត្បាត​នៃ​មេ​រោគ​នេះ​ក៏​ដោយ ​ក៏​ការសាកល្បង​នេះ​ជា​ការ​សាក​ល្បង​ដ៏​មាន​សារៈ​សំខាន់​ផង​ដែរ៕

រឿង​​សំខាន់​ៗ​