កូរ៉េ​ខាង​ត្បូង​ព្រ​មាន​ពី​ផែន​ការ​សាក​ល្បង​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ត្បូង​ព្រ​មាន​ពី​ផែន​ការ​សាក​ល្បង​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង

កូរ៉េ​ខាង​ត្បូង​ព្រ​មាន​ពី​ផែន​ការ​សាក​ល្បង​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង

ដាក់​បញ្ចូល​ពេល 1 February 2013, 15:12 AEST

ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​បាន​ព្រ​មាន​ប្រ​ទេស​កូរ៉េ​ខាង​ជើង​ពីផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ងរ​ ប្រ​សិន​បើ​ប្រ​ទេស​នេះ​ធ្វើ​តេស្ត​សាក​ល្បង​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​តាម​ការ​គ្រោង​ទុក។

បន្ទាប់​ពី​រៀប​ចំ​កិច្ច​ប្រ​ជុំ​សន្តិ​សុខ​បន្ទាន់​មួយ​រួច​មក លោក​ប្រ​ធានា​ធិប​តី Lee Myung-Bak បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​មាន​ជំហរ​យ៉ាង​រឹង​មាំ ដូច​នេះ​ប្រ​ទេស​កូរ៉េ​ខាង​ជើង​មិន​អាច​យក​ចំណេញ​ខណៈ​ពេល​ដែល​កូរ៉េ​ខាង​ត្បូង​កំពុង​ស្ថិត​ក្នុង​អន្តរ​កាល​នៃ​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​នោះ​ទេ។


នៅ​ចុង​ខែ​កុម្ភៈ​នេះ​តំណែង​ប្រ​ធា​នា​ធិបតី​របស់​លោក​ Lee នឹង​ត្រូវ​ជំនួស​ដោយ​លោក​ស្រី Park Guen-Hye។

ប្រ​ទេស​កូរ៉េ​ខាង​ជើង​បាន​គំរាម​ធ្វើ​តេស្ត​អា​វុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​ជា​លើក​ទីបី ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌ​កម្ម​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​ដែល​បាន​ដាក់​ចំពោះ​​ការ​បាញ់​គ្រាប់​រ៉ុក​កែត​ចំងាយ​ឆ្ងាយ​របស់​ខ្លួន​កាល​ពី​ខែ​ធ្នូ​កន្លង​មក​នេះ។

ជាង​នេះ​ទៅ​ទៀត​ប្រ​ទេស​កូរ៉េ​ខាង​ជើង​ក៏​បាន​ធ្វើ​ការ​ព្រ​មាន​ចាត់​វិធាន​ការ​ផ្ទាល់​​ដល់​ប្រ​ទេស​ខាង​ត្បូង​ផង​ដែរ​ ប្រ​សិន​បើ​ប្រ​ទេស​នេះ​ចូល​រួម​ដោយ​ផ្ទាល់​ជា​មួយ​របស់​អង្គការ​សហ​ប្រ​ជា​ជាតិក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រ​ទេស​ខ្លួន៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​