បេក្ខ​ជន​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អា​ម៉េ​រិក​ធ្វើ​ការ​បញ្ជាក់​ពី​បេក្ខ​ភាព​របស់​ខ្លួន​មុខ​សភា

ដាក់បញ្ចូលថ្ងៃ 1 February 2013, 15:15 AEST

បេក្ខ​ជន​សម្រាប់​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អា​ម៉េ​រិក​លោក Chuck Hagel បាន​ធ្វើ​ការ​ធា​នា​នៅ​មុខ​សភា​ថា​លោក​គឺ​ជា​បេក្ខ​ភាព​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​មជ្ឈិម​បូ​ព៌ា។

លោក​ Hagel ត្រូវ​ប្រ​ឈម​មុខ​ជា​មួយ​នឹង​ការ​ធ្វើ​សក្ខី​កម្ម​បញ្ជាក់​នៅ​មុខ​សភា ដែល​នៅ​ទី​នោះ​សភា​បាន​សួរ​លោក​ទាក់​ទង​ទៅ​នឹង​ការ​ថ្លែង​ពី​អតីត​កាល​របស់​លោក​លើ​បញ្ហា​នៅ​មជ្ឈ​ម​បូព៌ា ជា​ពិសេស​ការ​ជំទាស់​របស់​លោក​ក្នុង​ការ​បញ្ជូន​ទាហាន​បន្ថែម​ទៀត​ទៅ​ប្រ​ទេស​អ៊ី​រ៉ាក់​កាល​ពី​ឆ្នាំ ២០០៧។

លោក​ក៏​ត្រូវ​សភា​ឲ្យ​ធ្វើ​ការ​វែក​ញែក​ពី​តួ​នាទីរបស់​លោក​ទៅ​លើ​ប្រ​ទេស​អ៊ី​រ៉ង់ផង​ដែរ។ ប៉ុន្តែ​អតីត​ព្រឹទ្ធ​សមា​ជិក​មក​ពី​ Nebraska រូប​នេះបាន​ប្រាប់​ក្រុម​សមា​ជិក​សភា​ថា​​លោក​នៅតែ​ប្រ​ឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ប្រ​ទេស​អ៊ី​រ៉ង់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​