ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​បន្ដ​ចុះ​ផ្សាយ​ព្រះ​រាជ​ពិធី​ព្រះ​បរម​សព​នៃ​ព្រះ​បរម​រតន​កោដ្ឋ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​បន្ដ​ចុះ​ផ្សាយ​ព្រះ​រាជ​ពិធី​ព្រះ​បរម​សព​នៃ​ព្រះ​បរម​រតន​កោដ្ឋ

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា​បន្ដ​ចុះ​ផ្សាយ​ព្រះ​រាជ​ពិធី​ព្រះ​បរម​សព​នៃ​ព្រះ​បរម​រតន​កោដ្ឋ

ដាក់បញ្ចូលថ្ងៃ 4 February 2013, 16:50 AEDT

គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​ គឺ​ជា​ថ្ងៃ​ទី​បួន​នៃ​ថ្ងៃ​កាន់​ទុក្ខ​ជា​ផ្លូវការ​លើក​ទី​២ ​និង​ក៏​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ។

បណ្តា​ទូរទស្សន៍​រដ្ឋ​ និងឯ​កជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​បន្ត​ចាក់​ផ្សាយ​នូវ​កម្រង​ឯកសារ​របស់​សង្គម​រាស្រ្ត​និយម​ដែល​ដឹក​នាំដោយ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​និងព្រះ​សកម្ម​ភាព​របស់​ទ្រង់​ក្រោយ​ពី​ការ​គ្រង​រាជ​សម្បតិ្ត​លើក​ទី២​ ​ចាប់​ពី​ឆ្នាំ​១៩៩៣ ​រហូត​នឹង​ពេល​ដែល​ព្រះ​អង្គ​ចូល​ទីវង្គត។​ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ និ​ង​ប្រវត្តិ​វិទូ​ខ្លះ​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ វិទ្យុ​ផ្សាយ​សំឡេង​​នានា​ក្នុងប្រទេស​ និង​បរទេស​ផ្សាយ​ជា​ខេមរភាសា​ ក៏​នៅ​តែ​បន្ត​ការ​ចាប់អារម្មណ៍​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជ​ពិធី​កាន់​ទុក្ខ​នេះ​ដែរ។​

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣ ​បាន​ចាប់​អារម្មណ៍​អំពី​ដំណឹង​​ដែល​ថា ​លោក​ឧត្តមសេនីយ៍​ផ្កាយ​បី​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​វាយ​មន្រ្តី​ប៉េអឹម​ពីរ​នាក់​នៅ​ក្នុង​ពិធី​គោរព​​ព្រះបរម​សព​សម្តេច​ឪ ​ព្រះ​នរោត្តម​ សីហនុ។

មាន​របាយការណ៍​ថា​ ការ​ដែ​ល​វាយ​មន្រ្តី​ប៉េអឹម ​ដោយសារ​តែ​មន្រ្តីប៉េអឹម​អនុញ្ញាត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​កន្លែង​ហាម​ឃាត់​ ប៉ុន្តែ​​លោក​ ជួន សុវណ្ណ ​បដិសេធ​រឿង​នេះ​ដោយ​លើក​ឡើង​ថា​ លោក​គ្រាន់​តែ​និយាយ​ស្តី​បន្ទោស​តែ​ប៉ុណ្ណោះ។​

សម្រាប់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹខេមបូឌា​ដេលី​វិញ​ ចាប់​អារម្មណ៍​ "​ពី​ប្រជា​ពល​រដ្ឋ​ទិញ​ព្រះឆាយា​លក្ខណ៍​ព្រះ​មហា​វីរក្សត្រ ​ដើម្បី​ទុក​សម្រាប់​រំលឹក​ដល់​ព្រះ​អង្គ"។​

កាសែត​នេះ​បាន​រាយការណ៍​ថា​ អាជីវករ​រាប់​រយ​នាក់​បាន​មក​លក់​ព្រះ​ឆាយា​លក្ខណ៍​, បូកាន់​ព្រះ​មរណទុក្ខ​ និង​ប័ណ្ណ​ផ្សេង​ៗដល់​អ្នក​ចូលរួម​កាន់​ទុក្ខ ​នៅ​តាម​ដង​ផ្លូវ​ជុំវិញ​ព្រះ​បរម​រាជវាំង ​ដើម្បី​រំលឹក​ដល់​ព្រះ​មហាវីរក្សត្រ​ជាទី​គោរព​ស្រលាញ់​របស់​ខ្លួន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​