ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ព្រមាន​កូរ៉េ​ខាង​ជើង​កុំឲ្យធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្មី

ដាក់បញ្ចូលថ្ងៃ 5 February 2013, 15:51 AEST

ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្រុមប្រឹក្សា​​នឹង​ចាត់​វិធាន​ការ​ខ្លាំង​មួយ​ ប្រសិន​បើ​ប្រទេស​កូរ៉េ​ខាង​ជើង​ធ្វើ​តេស្ដ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​នោះ។

លោក​ Kim Sook ​មក​ពី​កូរ៉េ​ខាង​ត្បូង​ ហើយ​ដែល​បច្ចុប្បន្ន​រូប​លោក​គឺ​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​ថ្មី​ហាក់​បី​ដូច​ជា​នឹង​ជិត​កើត​មាន​ឡើង​ហើយ។​

លោក​មាន​ប្រសាសន៍​បន្ត​ថា​ ប្រសិន​បើ​កូរ៉េខាង​ជើង​បន្ត​ធ្វើ​តេស្ដ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទៀត​នោះ​ គឺ​កូរ៉េខាងជើង​មាន​ចេតនា​មើល​ស្រាល​ដល់​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​ពេល​នោះ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ចាត់វិធាន​ដ៏​ម៉ឹងម៉ាត់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​