សាក្សី​មួយ​ចំនួន​​ចូល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​រឿង​ក្ដី​​រំលោភ​ និង​មនុស្ស​ឃាត​​លើ​និស្សិត​ពេទ្យ​ស្ត្រី​ឥណ្ឌា

សាក្សី​មួយ​ចំនួន​​ចូល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​រឿង​ក្ដី​​រំលោភ​ និង​មនុស្ស​ឃាត​​លើ​និស្សិត​ពេទ្យ​ស្ត្រី​ឥណ្ឌា

សាក្សី​មួយ​ចំនួន​​ចូល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​រឿង​ក្ដី​​រំលោភ​ និង​មនុស្ស​ឃាត​​លើ​និស្សិត​ពេទ្យ​ស្ត្រី​ឥណ្ឌា

ដាក់បញ្ចូលថ្ងៃ 5 February 2013, 16:15 AEST

នៅ​ថ្ងៃ​នេះ​ សាក្សី​មួយ​ចំនួន​ត្រូវ​តុលាការ​កោះ​ហៅ​ចូល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​រឿង​ក្ដី​បុរស​ប្រាំ​នាក់ ដែល​បាន​រង​បទ​ចោទ​ប្រកាន់​រំលោភ​សេព​សន្ថវៈ​ និង​មនុស្ស​ឃាត​ទៅ​លើ​និស្សិត​ពេទ្យ​ស្ត្រី​ឥណ្ឌា​ម្នាក់​នៅ​ទីក្រុង​ញូវដេលី​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន។

រដ្ឋអាជ្ញា​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​មាន​ករណី​សំណុំ​រឿង​​​ប្រឆាំង​ទៅ​នឹង​ជនសង្ស័យ​ជា​បុរស​ចំនួន​ប្រាំ​៥​នាក់​នេះ​ដែល​ត្រូវ​ដោះ​ស្រាយ​ ដោយ​សារ​ពួក​គេ​មិន​ព្រម​ទទួល​កំហុស ដោយ​បាន​បដិសេធ​ថា​មិន​បាន​រំលោភ​សេព​សន្ថវៈ​ និង​សម្លាប់​និស្សិត​ពេទ្យ​ស្ត្រី​ម្នាក់​នៅ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង​ញូវដេលី​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ។​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជនសង្ស័យ​ទាំង​៥​រូប​នេះ បាន​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​សេព​សន្ថវៈ​, ការ​ចាប់​ជម្រិត​មនុស្ស​ និង​អំពើ​មនុស្ស​ឃាត។ សាក្សី​ចំនួន​ ៨៦​រូប​នឹង​ត្រូវ​តុលាការ​កោះ​ហៅ​ឡើង​សវនាការ​ដើម្បី​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​នឹង​ជនសង្ស័យ​ទាំង​ប្រាំ​រូប​នេះ​។​

ក្រុម​រដ្ឋអាជ្ញា​បាន​និយាយ​ថា​ ពួក​គេ​នឹង​សុំ​ឲ្យ​តុលាការ​កាត់​ទោស​ប្រហារ​ជីវិត ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ពួក​គេ​មាន​ទោស​មែន​នោះ​។​ សវនាការ​ជំនុំ​ជម្រះ​ក្ដី​នេះ​ ត្រូវ​គេ​ពន្លឿន​បញ្ជូន​ឡើង​តុលាការ​ដោយ​សារ​ជា​ករណី​ពិសេស​។ ជនសង្ស័យ​ទី​៦​គឺ​ជា​ក្មេង​មិន​ទាន់​គ្រប់​អាយុ ​ដែល​នឹង​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​សម្រាប់​កុមារ៕

រឿង​​សំខាន់​ៗ​