អ្នកទោស​ឥណ្ឌូណេស៊ី​ពី​បទ​ភេរវកម្ម​ពីរ​រូប​​តវ៉ា​ចំពោះ​សាល​ក្រម​ប្រហារ​ជីវិត

អ្នកទោស​ឥណ្ឌូណេស៊ី​ពី​បទ​ភេរវកម្ម​ពីរ​រូប​​តវ៉ា​ចំពោះ​សាល​ក្រម​ប្រហារ​ជីវិត

អ្នកទោស​ឥណ្ឌូណេស៊ី​ពី​បទ​ភេរវកម្ម​ពីរ​រូប​​តវ៉ា​ចំពោះ​សាល​ក្រម​ប្រហារ​ជីវិត

ដាក់បញ្ចូលថ្ងៃ 5 February 2013, 16:19 AEST

អ្នកទោស​ពី​បទ​ភេរវកម្ម​ពីរ​រូប​កំពុង​រៀបចំ​តវ៉ា​ប្រឆាំង​នឹង​សាលក្រម​ប្រហារជីវិត​របស់​ពួក​គេ ជុំវិញ​ការ​វាយ​ប្រហារ​ដាក់​បន្ទុះ​គ្រាប់​បែក​នៅ​ឆ្នាំ​២០០៤​ ទៅ​លើ​ស្ថានទូត​អូស្ត្រាលី​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​ Achmad Michdan ​មេធាវី​ម្នាក់​របស់​អ្នក​ទោស​ទាំង​ពីរ​រូប​បាន​មាន​ប្រសាសន៍​ថា​ មាន​ភស្តុតាង​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការ​ប្ដឹង​តវ៉ា​ឲ្យ​មាន​ការ​ពិនិត្យ​វិនិច្ឆ័យ​លើ​ករណី​សំណុំ​រឿង​នេះ​ឡើង​វិញ​ពី​សំណាក់​តុលាការ​កំពូល។​

លោក​មេធាវី​រូប​នេះ​មិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ ABC ​អូស្រ្ដាលី​ថា​ តើ​ភស្ដុតាង​ថ្មី​នោះ​គឺ​ជា​អ្វី​ទេ។ ​តុលាការ​បាន​កាត់​ទោសប្រហារ​ជីវិត​ដល់​ទណ្ឌិត​ Iwan Darmawan ​​ហៅ​ថា​ Rois ​និង​ទណ្ឌិត​ Ahmad Hasan ​ពី​បទ​ដែល​ពួក​គេមា​ន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ឆ្នាំ​២០០៤​ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ១១​នាក់​រាប់​បញ្ចូល​ទាំង​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ផង​ដែរ។​ នៅ​ក្នុង​ហេតុការណ៍​នោះ​ពុំ​មាន​ជន​ជាតិ​អូស្ត្រាលី​បាត់បង់​ជីវិត​ទេ។​

ប្រសិន​បើ​ការ​ប៉ុនប៉ង​ទាម​ទារ​ការ​សម្រាល​ទោស​ពី​ការ​ប្រហារ​ជីវិត​មក​ជា​ការ​ជាប់​ពន្ធនាគារ​វិញ​ត្រូវ​ទទួល​បរាជ័យ​នោះ​ សេចក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​ទណ្ឌិត​ទាំង​ពីរ​រូប​នោះ​គឺ​ការ​សុំ​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី។​

នៅ​ក្នុង​ឆ្នាំ​នេះ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​គម្រោង​ធ្វើ​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ចំនួន​ ១០​នាក់​ដែល​មិន​អាច​ធ្វើ​ការ​ប្ដឹង​តវ៉ា​តទៅ​ទៀត​បាន​។ ប្រទេស​ឥណ្ឌូណេស៊ី​​មាន​រៀប​ចំ​ការ​កាត់​ទោស​ប្រហារ​ជីវិត​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ​២០០៨៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​