ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហនុ

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហនុ

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហនុ

ដាក់បញ្ចូលថ្ងៃ 5 February 2013, 16:22 AEST

ពលរដ្ឋ​រាប់​សែន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​ចូលរួម​កាន់​ទុក្ខ​នៅ​រាជធានី​ភ្នំពេញ​នៅ​ក្នុង​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​សីហនុ។

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​បែប​ប្រពៃណី​ និង​សាសនា​ដោយ​មាន​ព្រះ​សង្ឃ​សូត្រ​ធម៌​ ព្រម​ទាំង​មាន​ការ​បាញ់​កាំភ្លើង​ធំ​១០១​ណាត់ ​និង​ការ​បាញ់​កាំជ្រួច​ផង​ដែរ​។​

ព្រះរាជពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​មេដឹកនាំ​ធំ​ៗ​នៅ​អាស៊ី ​ដែល​ក្នុង​នោះ​រួម​មាន​មេដឹក​នាំ​ពី​ ប្រទេស​ចិន,​ វៀតណាម, ឡាវ​, ថៃ​, ហ្វ៊ីលីពីន​, ជប៉ុន​ និង​នាយក​រដ្ឋមន្រ្ដី​បារាំង។​

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតន​កោដ្ឋ​គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ ដែល​មាន​រយៈ​ពេល​មួយ​សប្ដាហ៍​ ដែល​បាន​ចាប់​ផ្ដើម​ដោយ​ការ​ដង្ហែ​ព្រះ​បរម​សព​ដ៏​អធិក​អធម​ទៅ​កាន់​ព្រះ​បរម​មេរុ​កាល​ពី​ថ្ងៃ​សុក្រ។​ នៅ​ថ្ងៃ​នេះ​គឺ​ជា​ព្រះរាជ​ពិធិ​រើស​ព្រះ​អដ្ឋិធាតុ។​ ព្រះ​អដ្ឋិធាតុ​មួយ​ចំនួន​ នឹង​ដង្ហែ​ចូល​ព្រះ​បរម​រាជវាំង​ និង​មួយ​ផ្នែក​ទៀត​នឹង​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ទន្លេ​ចតុ​មុខ៕

រឿង​​សំខាន់​ៗ​