អ្នកកាសែត​អន្តរជាតិ មកគោរព​វិញ្ញាណក្ខន្ធ​សហសេវិក ស្លាប់អំឡុង​ពេល​សង្រ្គាម​នៅ​កម្ពុជា

អ្នកកាសែត​អន្តរជាតិ មកគោរព​វិញ្ញាណក្ខន្ធ​សហសេវិក ស្លាប់អំឡុង​ពេល​សង្រ្គាម​នៅ​កម្ពុជា

អ្នកកាសែត​អន្តរជាតិ មកគោរព​វិញ្ញាណក្ខន្ធ​សហសេវិក ស្លាប់អំឡុង​ពេល​សង្រ្គាម​នៅ​កម្ពុជា

ដាក់បញ្ចូលថ្ងៃ 6 February 2013, 18:00 AEST

ក្រុមអ្នកកាសែតអន្តរជាតិសាច់ញាតិ នៅថ្ងៃពុធនេះ បានមកធ្វើពិធីគោរព​វិញ្ញាណ​ក្ខ​ន្ធ​​មិត្តភក្ដិ​រួម​អាជីពរបស់ខ្លួន ដែលបានស្លាប់នៅក្នុងពេលរាយការណ៍ព័ត៌មាន ពី​សង្រ្គាម ស៊ីវិលនៅកម្ពុជា។

អ្នកសម្របសម្រួលកម្មវិធី លោក ពុយ គា និង​ជា​អ្នក​កាសែតខ្មែរ​ធ្វើការ​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​​ជប៉ុ​ន​ក្យូដូ បានថ្លែង​ប្រាប់ Radio Australia ថា អ្នក​កាសែត មកពី​ប្រទេស​អូស្រ្តាលី អាម៉េរិក បារាំង កាណាដា និងកម្ពុជា បាន​​ប្រារព្វ​ពីធី​គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​របស់ខ្លួន ប្រមាណ​​៣៤នាក់​​ដែល​​បាន​ស្លាប់ ក្នុង​ពេល​រាយការណ៍​ពី​សង្គ្រាម​នៅ​កម្ពុជា។

លោក ពុយ គា បាន​ចាត់ទុក​ការ​មក​គោរព​វិញ្ញាណ​ក្ខន្ធនេះ ថាជា​ការយក​ចិត្តដាក់​មួយ​ដ៏​មាន​​តម្លៃ​​​បំផុត​សម្រាប់ជា​អ្នក​អាជីព​ផ្នែក​សារព័ត៌មាន និង​ឱ្យ​តម្លៃ​​មិត្តភក្ដិ។ លោក​ថា​ "អ្នកកាសែត ពិត​ជា​​មាន​​វីរភាព ​ដ៏អង់អាច​របស់​ខ្លួន ដែល​ហ៊ាន​លះបង់​ប្តូរជីវិត ដើម្បី​ពាំនាំ​ព័ត៌មាន​ជូន​មហាជន ទោះស្ថិត​​ក្នុង​ស្ថានភាព​សង្រ្គាម និង​កលយុគ​យ៉ាង​ណាក៏ដោយ"។

អ្នកស្រី YOKO ISHIYAMA អាយុ៦៧ឆ្នាំ ដែលស្វាមីអ្នកស្រីឈ្មោះ KOKI​  ISHIYAMA បានស្លាប់​នាឆ្នាំ១៩៧៤​ នៅអមលាំង តំបន់ខ្មែរក្រហមកាន់កាប់នោះ បានថ្លែងថា ទោះបីអ្នកស្រី បាន​រស់នៅក្នុង​ស្ថានភាពជាស្រ្តី ម៉េម៉ាយ មានកូនពីរនាក់ក៏ដោយ ក៏អ្នកស្រី​ មិនទោមនស្សដែរ នោះ​ក៏ដោយសារតែស្វាមីអ្នកស្រី ស្លាប់ក្នុងបុព្វហេតុសេរីភាពសារព័ត៌មាន ក្នុងប្រទេសកម្ពុជា​និងក្នុង ពិភពលោក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​