សាច់គោចំនួន ១.៤ តោន ត្រូវបានរត់​គេច​ពន្ធចូលក្នុងប្រទេសឥណ្ឌូ​ណេស៊ី

សាច់គោចំនួន ១.៤ តោន ត្រូវបានរត់​គេច​ពន្ធចូលក្នុងប្រទេសឥណ្ឌូ​ណេស៊ី

សាច់គោចំនួន ១.៤ តោន ត្រូវបានរត់​គេច​ពន្ធចូលក្នុងប្រទេសឥណ្ឌូ​ណេស៊ី

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:07 AEST

មន្រ្តី​​ឥណ្ឌូណេ​ស៊ី​បានរឹប​អូសយក​​សាច់គោអូស្រ្តាលី​ចំនួន ១១៧​ ប្រអប់ ដោយ​ពួក​គេ​និយាយ​ថា​សាច់​គោទាំងនេះ​គឺ​​ជា​សាច់​គោ​ដែលឈ្មួញ​រត់​ពន្ធ​ចូលប្រទេសរបស់​ខ្លួន​។

អាជ្ញាធរដែលកំពុងកាន់កាប់​កុងតាន័រ​ដែលមកពីប្រទេស​សាំងហ្គាពួរ​ ​មាន​ឯកសារ​បញ្ជាក់​ថា​អីវ៉ាន់ដែលបានផ្ញើទាំងអស់​គឺជាសាច់ត្រី​។ ​

ប៉ុន្តែ​ នៅពេលដែលមន្រ្តីជនជាតិឥណ្ឌូណេស៊ី​បើកប្រអប់​ទាំង​នោះ គេ​បាន​រក​ឃើញ​ស្បៀងអាហារ​មួយចំនួន ដោយរួមទាំងសាច់គោអូស្រ្តាលីចំនួន ១ពាន់ ៤​រយ​​គីឡូក្រាម​ផងដែរ។

តម្លៃ​សាច់គោបានកើន​ឡើង​លើសពី ៩ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នៅ​ប្រទេស​​ ឥណ្ឌូ​ណេស៊ី​​ដែលនេះធ្វើឲ្យមានបញ្ហា​ក្នុង​ការ​ផ្គត់ផ្គង់នៅលើទីផ្សារ​។

រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី​បាន​កាត់បន្ថយ​ការនាំចូល​សាច់​គោ​យ៉ាងច្រើនដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក​របស់ខ្លួន។​

ប៉ុន្តែ​ប្រព័ន្ធ​នាំចូល​សាច់របស់ប្រទេសនេះបានក្លាយ​ទៅជា​ការចោទ​ប្រកាន់​ផ្នែក​នយោ​បាយ​ ហើយអតីត​មេដឹក​នាំ​​ភាគី​ឥណ្ឌូណេស៊ី​​ត្រូវបាន​​មន្រ្តី​ប្រឆាំងអំពើ​ពុករលួយ​​ធ្វើការស៊ើប​អង្កេតដោយជាប់​ការ​ចោទប្រកាន់ពីបទស៊ី​សំណូក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​