ការព្រមានអំពី​ព្យុះ​រលក​សមុទ្ទ​​ស៊ូណាមី​​​នៅ​តំបន់​ប៉ាស៊ី​ហ្វិក

ការព្រមានអំពី​ព្យុះ​រលក​សមុទ្ទ​​ស៊ូណាមី​​​នៅ​តំបន់​ប៉ាស៊ី​ហ្វិក

ការព្រមានអំពី​ព្យុះ​រលក​សមុទ្ទ​​ស៊ូណាមី​​​នៅ​តំបន់​ប៉ាស៊ី​ហ្វិក

ដាក់បញ្ចូលថ្ងៃ 6 February 2013, 17:22 AEST

ការ​រញ្ជួយ​ដីដ៏ធំមួយ​ក្នុង​កម្រិត​៨ បាន​កើតឡើង​នៅ​ព្រឹកមិញនេះ នៅ​ក្បែរ កោះ​ Santa Cruz នៃ​ប្រទេស​សូឡូម៉ុង ដែល​បាន​រងនូវ​ការញ័រ​រញ្ជួយ​ខ្លាំង​​ជាបន្តបន្ទាប់​នៅក្នុង​រវាងពេល​មួយ​អាទិត្យ​មកនេះ នៅក្នុង​ជម្រៅ​ 5.8 គីឡូម៉ែត្រ ពី​ផ្ទៃសមុទ្ទ។

ទីភ្នាក់​ងារ​ឧតុនិយម​ជប៉ុន​និយាយថា មានការ​គិតទុកថា រលក​ស៊ូណាមី​កម្ពស់​២០​សង់ទីម៉ែត្រ​ត្រូវ​​ទៅដល់​ជប៉ុន​​ភ្លាមៗនេះ។

ប៉ុន្តែ​ជប៉ុន​មិនបាន​ដាក់ចេញ​នូវ​ការ​ព្រមាន​អំពី​ព្យុះ​រលក​សមុទ្ទ​ស៊ូណាមីនោះទេ ដោយ​ទំហំ​រលក​សមុទ្ទ​មិន​ខ្លាំង​ក្លា​ដែល​នាំ​ឲ្យ​មានការ​ព្រួបារម្ភ​នោះទេ។

ក្នុងខណៈនេះដែរ មាន​ការ​ព្រមាន​អំពី​ព្យុះ​រលក​សមុទ្ទ​​ស៊ូណាមី​​ សម្រាប់​កោះ Vanuatu កោះ​ណូរូ,  ប៉ាពូនូវែលហ្គីណេ, Tuv-AH-lu,  New Caledonia, Korsree, Kiribati, Wallis និង Futuna ផងដែរ។

ពេលនេះ ប្រទេស​ហ្វីជី​កំពុងតែ​ត្រៀម​ខ្លួន ក្រែង​លោ​មាន​​ព្យុះ​រលក​សមុទ្ទ​​ស៊ូណាមី​​៕

រឿង​​សំខាន់​ៗ​