គណៈ​មេធាវី​​អំពាវនាវ​ឲ្យ​​មេធាវី​កម្ពុជា​ពង្រឹង​ការអនុវត្ត​ក្រម​សីលធម៌​ឲ្យ​បាន​ត្រឹម​ត្រូវ

គណៈ​មេធាវី​​អំពាវនាវ​ឲ្យ​​មេធាវី​កម្ពុជា​ពង្រឹង​ការអនុវត្ត​ក្រម​សីលធម៌​ឲ្យ​បាន​ត្រឹម​ត្រូវ

គណៈ​មេធាវី​​អំពាវនាវ​ឲ្យ​​មេធាវី​កម្ពុជា​ពង្រឹង​ការអនុវត្ត​ក្រម​សីលធម៌​ឲ្យ​បាន​ត្រឹម​ត្រូវ

ដាក់បញ្ចូលថ្ងៃ 8 February 2013, 17:28 AEDT

ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​លោក​ ​ប៊ុន ហុន ​បាន​ថ្លែង​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​បណ្តា​សមាជិក​គណៈមេធាវី​ឲ្យ​ពង្រឹង​វិជ្ជាជីវៈ ​និង​ក្រម​សីលធម៌​ឱ្យ​កាន់​តែ​ប្រសើរ​ ជា​ពិសេស​ការ​ធ្វើ​អត្ថាធិប្បាយ​បក​ស្រាយ​ច្បាប់​ណា​មួយ​ ដែល​អាច​នាំ​ដល់​ការ​បកស្រាយ​ផ្ទុយ​ពី​ខ្លឹមសារ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ លោក​ ប៊ុន​ ហុន ​បាន​សង្កត់​ធ្ងន់​ថា ​វិជ្ជាជីវៈ​មេធាវី​ ជា​វិជ្ជាជីវៈ​ថ្លៃថ្នូ ​និង​ជាអ្វី​ដែល​លោក​ស្នើ​ និង​ព្រមាន​ជាមុន​ មិន​ឱ្យ​មាន​មេធាវី​ណា​ម្នាក់​គួកជេ​សំណុំរឿង ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លួន​ឯង​នោះ​ឡើយ​ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ។​

ការ​អត្ថាធិប្បាយ​របស់​លោក​ ប៊ុន ហុន ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈមេធាវី​កត់សម្គាល់​ឃើញ​ថា​មាន​មេធាវី​ខ្លះ​ បកស្រាយ​ ឬ​ផ្តល់​បទសម្ភាសន៍​ខ្លះ​ដែល​មាន​ខឹ្លមសារ​ផ្ទុយ​នឹង​ខ្លឹមសារ​ដើម​របស់​ច្បាប់។​

បើ​តាម​លោក​ ប៊ុន ហុន ​មាន​មេធាវី​មួយ​ចំនួន​បាន​រង​ការ​ដាក់​ទណ្ឌកម្ម ​ដោយសារ​តែ​ទង្វើ​ប្រាស​ចាក​ពី​ក្រមសីលធម៌​ និង​ច្បាប់​មេធាវី។​

ប្រទេស​កម្ពុជា​មាន​មេធាវី​ចំនួន​ប្រមាណ​ជា ​៧៨៣នាក់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​