ប្រទេស​បេឡារុស​ចង់​ទិញ​អង្ករ​ពីកម្ពុជា

ប្រទេស​បេឡារុស​ចង់​ទិញ​អង្ករ​ពីកម្ពុជា

ប្រទេស​បេឡារុស​ចង់​ទិញ​អង្ករ​ពីកម្ពុជា

ដាក់បញ្ចូលថ្ងៃ 11 February 2013, 17:21 AEDT

នាយករដ្ឋមន្រ្តី​កម្ពុជា និង​ប្រធានរដ្ឋសភា​បេឡារុស ថ្ងៃ​ចន្ទ​នេះ  បាន​ថ្លែង​អះ​អាង ពី​ការ​បន្ត​ធ្វើ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី ឱ្យ​កាន់​តែ​រឹង​មាំ​ជាមួយ​នឹងកា​រ​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​អនុស្សារណៈ​នៃ​ ការ​យោគ​យល់​គ្នា ។

លោកវ្ល៉ាឌីមៀរ អង់ដ្រេ​ឆិនកូ ប្រធាន​រដ្ឋ​សភាបេឡារុស បាន​មាន​ប្រ​សាស​ន៍ នៅ​ក្នុង​ជំនួប​មួយ​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​ប្រទេស​របស់​លោក​មាន​​ចេត​នា​ចង់​ទិញ​អង្ករ​ពី​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ការស្វាគមន៍​ចំពោះការពង្រឹង​កិច្ចសហប្រ​តិបត្តិការ​នេះ ហើយ​ថា កម្ពុជា​ នឹង​ជួយ​សម្រួល​ទៅ​វិញ​មក ក្នុង​ការធ្វើ​ពាណិជ្ជ​កម្ម។

លោក ស៊ន សុខណា អនុប្រធាន​សភាពាណិជ្ជកម្ម បាន​ចុះ​កិច្ច​ព្រម​ព្រៀម ដើម្បី​ផ្លាស់​ការ​ធ្វើពាណិជ្ជ​កម្មរវាង​ប្រទេសទាំង​ពីរ ជាពិសេស​លើវិស័យ​គ្រឿង​យន្ត​កសិកម្ម​ និង​ការ​នាំអង្ករ​ចេញ​ទៅកាន់​ប្រទេស​បេឡារុស។

 ប្រទេស​ទាំង​កម្ពុជា​និង​បេឡារុស​ទើប​តែមាន​ទំនាក់​ទំនង​ការ​ទូត​នឹង​គ្នា​ ចាប់​ពី​ឆ្នាំ១៩៩៥៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​