អាជ្ញាធរ​អូស្រ្ដាលី​នឹង​ចាប់​ខ្លួន​មន្រ្ដី​គយ និង​មន្រ្ដី​​ការ​ពារ​ព្រំដែន​ច្រើន​នាក់​ថែម​ទៀត​

អាជ្ញាធរ​អូស្រ្ដាលី​នឹង​ចាប់​ខ្លួន​មន្រ្ដី​គយ និង​មន្រ្ដី​​ការ​ពារ​ព្រំដែន​ច្រើន​នាក់​ថែម​ទៀត​

អាជ្ញាធរ​អូស្រ្ដាលី​នឹង​ចាប់​ខ្លួន​មន្រ្ដី​គយ និង​មន្រ្ដី​​ការ​ពារ​ព្រំដែន​ច្រើន​នាក់​ថែម​ទៀត​

ដាក់បញ្ចូលថ្ងៃ 12 February 2013, 15:49 AEDT

ប្រធាន​ស្ដីទី​នៃ​ទីភ្នាក់​ងារ​គយ​អូស្រ្ដាលី​បាន​ចេញ​ការ​ព្រមាន​ថា មន្រ្ដី​គយ​ និង​មន្រ្ដី​ការ​ពារ​ព្រំ​ដែន​អូស្រ្ដាលី​ជា​ច្រើន​នាក់​ទៀត​នឹង​ត្រូវ​ អាជ្ញាធរ​ចាប់​ខ្លួន​ជុំវិញ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ពាក់​ព័ន្ធ​អំពើ​ពុក​ រលួយ។

កាល​ពី​ឆ្នាំ​មុន​ មនុស្ស​៨នាក់ ក្នុង​នោះ​មាន​មន្រ្ដី​គយ​២នាក់​ផង​ និង​ម្នាក់​ទៀត​ជា​មន្រ្ដី​ចត្ដាលីស ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ចរាចរណ៍​ថ្នាំ​ញៀន​ឆ្លង​កាត់​ព្រលាន​យន្ដ​ហោះ​ក្រុង​ស៊ីដនីយ៍។

លោក Michael Pezzullo នាយក​ប្រតិបត្ដិ​ស្ដីទី​នៃ​ទីភ្នាក់​ងារ​គយ​អូស្រ្ដាលី​បាន​ប្រាប់​ការ​ស៊ើប​អង្កេត​របស់​ព្រឹទ្ធ​សភា​ថា បញ្ហា​នេះ​កំពុង​តែ​ដំណើរ​ការ ហើយ​ទៅ​ថ្ងៃ​មុខ​នឹង​មាន​ការ​ចាប់​ខ្លួន​មន្រ្ដី​ជា​ច្រើន​នាក់​ទៀត៕

លោក​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​សំខាន់​នៅ​ពេល​នេះ គឺ​ការ​តាម​ដាន​ស៊ើប​អង្កេត​មន្រ្ដី​ម្នាក់ៗ​ ដែល​មាន​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ពុក​រលួយ​, បាន​ប្រព្រឹត្ដ​សកម្មភាព​ឧក្រិដ្ឋ ឬ​ធ្វើ​ខុស​ក្រម​សីលធម៌​ការ​ងារ​អាជីព​របស់​ខ្លួន រួច​ហើយ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​មួយ​ពួក​គេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​