ធនាគារ​ធំ​២​របស់​ហ្វ៊ីលីពីន​រួម​កម្លាំង​គ្នា​

ធនាគារ​ធំ​២​របស់​ហ្វ៊ីលីពីន​រួម​កម្លាំង​គ្នា​

ធនាគារ​ធំ​២​របស់​ហ្វ៊ីលីពីន​រួម​កម្លាំង​គ្នា​

ដាក់បញ្ចូលថ្ងៃ 12 February 2013, 15:43 AEDT

ធនាគារ​ធំៗ​២​ដែល​គ្រប់​គ្រង​ដោយ​មហា​សេដ្ឋី​ហ្វ៊ីលីពីន​ម្នាក់​បាន​ច្របាច់​បញ្ចូល​គ្នា​ហើយ។

ធនាគារ​ជាតិ​ហ្វ៊ីលីពីន Philippine National Bank និង​ធនាគារ Allied Bank ដែល​គ្រប់​គ្រង​ដោយ​មហា​សេដ្ឋី Lucio Tan ទី​បំផុត​បាន​ច្របាច់​បញ្ចូល​គ្នា​ហើយ​ក្លាយ​ជា​ធនាគារ​ដែល​ប្រើ​ឈ្មោះ​រួមថា​ ធនាគារ​ជាតិ​ហ្វ៊ីលីពីន​ ហៅ​កាត់​ថា PNB ។

ធនាគារ​ជាតិ​ហ្វ៊ីលីពីន​ពី​មុន​ជា​ធនាគារ​របស់​រដ្ឋ​ដែល​បាន​បង្កើត​នៅ​ឆ្នាំ​១៩១៦ ត្រូវ​គេ​ធ្វើ​ឯកជនូបនីយកម្ម​កាល​ពី​ទសវត្សរ៍ ១៩៨០ ហើយ​បន្ទាប់​មក​បាន​ទិញ​ដាច់​ដោយ​លោក​មហាសេដ្ឋី Lucio Tan នៅ​ឆ្នាំ​១៩៩៩។

មាន​ការ​រំពឹង​ទុក​ថា ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​នឹង​ពង្រឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ធនាគារ​នៅ​ក្នុង​ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ហ្វ៊ីលីពីន​កំពុង​មាន​ការ​រីក​លូត​លាស់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​