រដ្ឋាភិបាល​ថៃ​គ្រោង​ដាក់​បម្រាប​គោចរណ៍​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស

រដ្ឋាភិបាល​ថៃ​គ្រោង​ដាក់​បម្រាប​គោចរណ៍​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស

រដ្ឋាភិបាល​ថៃ​គ្រោង​ដាក់​បម្រាប​គោចរណ៍​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស

ដាក់​បញ្ចូល​ពេល 12 February 2013, 15:28 AEST

នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ រដ្ឋា​ភិបាល​ថៃ​កំពុង​តែ​គិត​គូរ​ពិចារ​ណា​ដាក់​បម្រាម​គោចរណ៍​នៅ​តាម​ កន្លែង​ជា​ច្រើន​នៅ​ក្នុង​ខេត្ដ​មួយ​ចំនួន​ប៉ែក​ខាង​ត្បូង​ប្រទេស​ដែល​មាន​ បញ្ហា​អសន្ដិសុខ​សង្គម​។

កាសែត​បាង​កក​ប៉ុស្ដិ៍​រាយការណ៍​ថា គំនិត​នេះ​បាន​លើក​ឡើង​ដោយ​ឧបនាយក​រដ្ឋមន្រ្ដី​ថៃ​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ពី​មាន​ព្រឹត្ដិការណ៍​មនុស្ស​ឃាត​ជន​ស៊ីវិល​៦​នាក់​នៅ​ក្នុង​ខេត្ដ​ប៉ាត្ដានី និង​ខេត្ដ​យ៉ាឡា។

លោក​ស្រី Yingluck Shinawatra នាយក​រដ្ឋមន្រ្ដី​ថៃ​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ការ​គាំ​ទ្រ​របស់​លោក​ស្រី​ឲ្យ​មាន​ការ​ដាក់​បម្រាម​គោចរណ៍​នេះ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ជា​ហូរ​ហែ​បាន​កើត​ឡើង​ ដោយ​ធ្វើ​ឲ្យ​ទាហាន​៥នាក់​ស្លាប់ និង​ជន​ស៊ីវិល​២នាក់​ទៀត​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​ស្រី​នាយក​រដ្ឋមន្រ្ដី​ថៃ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​មួយ​ជុំវិញ​រឿង​នេះ ក្រោយ​ពី​មាន​ការ​សុំ​យោបល់​ពី​សាធារណ​ជន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​