ប៉ូលិស​កម្ពុជា​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​លើ​មរណភាព​របស់​ទេសចរ​បារាំង​នៅ​ខេត្ដ​កំពត​

ប៉ូលិស​កម្ពុជា​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​លើ​មរណភាព​របស់​ទេសចរ​បារាំង​នៅ​ខេត្ដ​កំពត​

ប៉ូលិស​កម្ពុជា​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​លើ​មរណភាព​របស់​ទេសចរ​បារាំង​នៅ​ខេត្ដ​កំពត​

ដាក់​បញ្ចូល​ពេល 12 February 2013, 15:30 AEDT

ប៉ូលិស​កម្ពុជា​បាន​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​ករណី​មនុស្ស​ឃាត​មួយ​ ក្រោយ​ពី​សាក​សព​អាក្រាត​របស់​ទេសចរ​បារាំង​ម្នាក់​អាយុ​២៥​ឆ្នាំ ត្រូវ​គេ​រក​ឃើញ​អណ្ដែត​តាម​ស្ទឹង​មួយ​។

លោក អ៊ិន ជីវា ស្នង​ការ​រង​ប៉ូលិស​ខេត្ដ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា គេ​បាន​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ដ​កំពត​ មួយ​ថ្ងៃ​បន្ទាប់​ពី​គេ​បាន​ឃើញ​នាង​មាន​ជីវិត​ ហើយ​ចាក​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​កន្លែង​ដោយ​ជិះ​កង់​។

លោក​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​សន្និដ្ឋាន​ថា នេះ​ជា​ករណី​មនុស្ស​ឃាត​ដោយ​សារ​នាង​ត្រូវ​គេ​វាយ​ធ្ងន់​ទៅ​លើ​ថ្ងាស​ ហើយ​ក្រៅ​ពី​នេះ ក៏​មាន​របួស​ដៃ​ធ្ងន់​ផង​ដែរ។

ស្ថាន​ទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គេ​បាន​ប្រាប់​ដំណឹង​នេះ​ដល់​ក្រុម​គ្រួសារ​សព​ហើយ។

លោក Nicolas Baudouin លេខា​ធិការ​ទី​មួយ​នៃ​ស្ថាន​ទូត​បារាំង​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP តាម​អ៊ីមែល​ថា ការ​ស៊ើប​អង្កេត​នឹង​បញ្ជាក់​ឲ្យ​ដឹង​អំពី​មូល​ហេតុ​ពិត​នៃ​មរណភាព​នាង ប៉ុន្ដែ​ថា តាម​ការ​សង្កេត​ដំបូង​ករណី​នេះ​ទំនង​ជា​​ករណី​ឧក្រិដ្ឋ​កម្ម​ច្រើន​ជាង​ករណី​ណា​ផ្សេង​ពី​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​