រូប​ថត​ផ្កាយ​រណប​របស់ NASA បង្ហាញ​ថា ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​មាន​ការ​ដុត​ព្រៃ​ច្រើន​

រូប​ថត​ផ្កាយ​រណប​របស់ NASA បង្ហាញ​ថា ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​មាន​ការ​ដុត​ព្រៃ​ច្រើន​

រូប​ថត​ផ្កាយ​រណប​របស់ NASA បង្ហាញ​ថា ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា​មាន​ការ​ដុត​ព្រៃ​ច្រើន​

ដាក់បញ្ចូលថ្ងៃ 12 February 2013, 16:24 AEST

រូបថត​ពី​ផ្កាយ​រណប​កាល​ពី​ថ្ងៃ​អង្គារ​ទី​១១ ខែ​កុម្ភៈ​ម្សិល​មិញ​ថត​ដោយ​អង្គការ​ NASA ​របស់​អាម៉េរិក​ដែល​ស្រាវ​ជ្រាវ​ផ្នែក​លំហ​អាកាស​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូប​ ភាព​ដុត​ព្រៃ​ឈើ ឬ​ចម្ការ​ជា​ច្រើន​កន្លែង​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។

មាន​របាយការណ៍​ថា ការ​ដុត​ព្រៃ​ ឬ​ចម្ការ​ក្នុង​គោល​បំណង​ធ្វើ​កសិកម្ម​បាន​បន្ដ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​មក​ម្ល៉េះ​ ដោយ​បង្ហាញ​ជា​ភស្ដុតាង​នៅ​ក្នុង​រូប​ភាព​ចុង​ក្រោយ​នេះ​ពី​ផ្កាយ​រណប។

ព័ត៌មាន​ពី​វ៉ិបសាយថ៍​របស់​ទីភ្នាក់​ងារ NASA ឲ្យ​ដឹង​ថា ប្រជា​កសិករ​កំពុង​ប្រើ​ប្រាស់​កាក​សំណល់​ផេះ​ពី​ការ​ដុត​ព្រៃ​ ឬ​ចម្ការ​នេះ​ដើម្បី​ជា​ជី​សម្រាប់​ដំណាំ​ និង​ដើម្បី​កាប់​ឆ្ការ​ព្រៃ​សម្អាត​ទីកន្លែង។

អ្នក​ជំនាញ​និយាយ​ថា នៅ​ក្នុង​ខណៈ​ពេល​ដែល​ការ​ដុត​នេះ​អាច​ជួយ​ដល់​គុណ​ភាព​ដី​ និង​ដំណាំ​ក៏​ពិត​មែន ប៉ុន្ដែ​ការ​ដុត​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផ្សែង​ដែល​ធ្វើ​ឲ្យ​ខូច​គុណ​ភាព​ខ្យល់​អាកាស​ផង​ដែរ។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ រដូវ​ដុត​ភ្លើង​ព្រៃ/ចម្ការ​សម្រាប់​ធ្វើ​កសិកម្ម​ជា​ធម្មតា​ត្រូវ​គេ​ធ្វើ​ឡើង​រហូត​ដល់​ខែ​មេសា ឬ​ខែ​ឧសភា​ មុន​ពេល​រដូវ​ដាំ​ដុះ​ចាប់​ផ្ដើម៕

រឿង​​សំខាន់​ៗ​