ស្ត្រី​ម្នាក់​​​ជាប់​ពន្ធនាគារ​​ពីបទ​​ទុក​កូន​​ខ្ចី​ចោល​នៅ​ក្នុង​រថយន្ត​រហូត​ថប់​ខ្យល់​ស្លាប់

ស្ត្រី​ម្នាក់​​​ជាប់​ពន្ធនាគារ​​ពីបទ​​ទុក​កូន​​ខ្ចី​ចោល​នៅ​ក្នុង​រថយន្ត​រហូត​ថប់​ខ្យល់​ស្លាប់

ស្ត្រី​ម្នាក់​​​ជាប់​ពន្ធនាគារ​​ពីបទ​​ទុក​កូន​​ខ្ចី​ចោល​នៅ​ក្នុង​រថយន្ត​រហូត​ថប់​ខ្យល់​ស្លាប់

ដាក់បញ្ចូលថ្ងៃ 13 February 2013, 16:15 AEST

តុលាការ​កំពូល​ប្រទេស​អូស្រ្តាលី​បាន​កាត់​ទោសស្ត្រី​ជា​ម្តាយ​អាយុ​២១​ឆ្នាំម្នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ​ ពីបទដែល​ស្ត្រី​រូប​នោះ​​បាន​សម្លាប់​​​កូន​របស់​ខ្លួន​​អាយុ​​ទើ​ប​តែ​បាន​១០ខែ​​ដោយ​ការ​ធ្វេស​ប្រហែស​ទុក​កូន​ចោល​នៅ​ក្នុង​រថយន្តបិទ​ទ្វារ​ជិត​​និង​មាន​កម្ដៅ​ខ្លាំង។

តុលាការ​បាន​រក​ឃើញ​ថា​ ទណ្ឌិត​ Michelle Nguyen ​ជា​ម្តាយ​ដែល​មាន​អាយុ​ ២១​ឆ្នាំ​ រស់​នៅ​​រដ្ឋ​ Victoria ​មាន​ទោស​ពី​បទ​មនុស្ស​ឃាត​ទៅ​លើ​កូន​ស្រី​អាយុ ​១០​ខែ​ឈ្មោះ​ Thy Tran។​

​តាម​ការ​ឲ្យ​ដឹង​នៅ​ក្នុង​អង្គ​សវនាការ​នោះ​ ស្ត្រី​រូប​នេះ​បាន​ទុក​កូន​ចោល​នៅ​ក្នុង​រថយន្ត​ដែល​មាន​កម្ដៅ​​ក្តៅ​ខ្លាំង​ ខណៈ​ដែល​នាង​បាន​ចូល​ក្នុង​ផ្ទះ​​​មើល​ទូរទ្សសន៍​រហូត​លង់​លក់​ក្នុង​ដំណេក។​ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​នោះ ស្រ្តី​ដែល​ញៀន​ថ្នាំ​រូប​នេះ​​ក៏ធ្លាប់​បាន​ទុក​កូន​​ចោល​ក្នុង​រថយន្ត​ជា​ច្រើនគ្រា​ ​មក​ហើយ​ដែរ៕

រឿង​​សំខាន់​ៗ​