ជន​បះ​បោរ​១៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​យោធា​ថៃ

ជន​បះ​បោរ​១៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​យោធា​ថៃ

ជន​បះ​បោរ​១៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​យោធា​ថៃ

ដាក់បញ្ចូលថ្ងៃ 13 February 2013, 16:21 AEST

ការ​សង​សឹក​ពី​សំណាក់​ខ្មាន់​កាំ​ភ្លើង​បាន​បង្ក​ឲ្យ​មាន​ព្យុះ​ភ្លៀង​នៅ​ក្នុង​មូល​ដ្ឋាន​យោធា​នៅ​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។​អ្នក​នាំ​ពាក្យ​យោធា​ម្នាក់​មាន​ប្រសាសន៍​ថា​ក្រុម​ជន​បះ​បោរ​យ៉ាង​ហោច​ណាស់​ ១៧​នាក់​​បានស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ។

អ្នក​នាំ​ពាក្យ​យោធា​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​កង​កម្លាំង​យោធា​បានទទួល​​ដំណឹង​ជា​មុន​អំពី​ការ​វាយ​ឆ្មក់​ ហើយ​គ្មាន​អ្នក​របួស​ ឬ​ស្លាប់​ឡើយ។​

ការ​វាយ​ប្រហារ​នេះ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​បាង​កក​ដែល​បាន​បញ្ចូន​កង​ស្ម័គ្រ​ចិត្ត​កម្លាំង​ការពារ​ទឹកដី​​ចំនួន​ ពីរពាន់​ប្រាំពីរ​រយ​នាក់​ទៅ​កាន់​តំបន់​នោះ។​

លោក​ស្រី​ Yingluck Shinawatra​ នាយក​រដ្ឋ​មន្រ្តី​ប្រទេស​ថៃ​​​បាន​បញ្ជាក់​ថា​កង​កម្លាំង​យោធា​នឹង​បញ្ជូន​ទៅ​ជា​បន្ទាន់​ ហើយ​កង​កម្លាំង​យោធា​ទាំង​នោះ​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​នៅ​ក្នុង​ភាគ​ខាង​ត្បួង។​

មាន​ប្រជា​ពលរដ្ឋ​ជាង​ ប្រាំ​ពាន់​នាក់​ហើយ​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​ទាំង​បី​របស់​ប្រទេស​ថៃ​ចាប់​តាំង​តែ​ពី​ការ​កើត​មាន​នូវ​ការ​បះបោរ​ក្នុង​ឆ្នាំ​២០០៤​នោះ​មក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​