មន្រ្តីចាប់​ផ្តើម​វាស់​វែង​ទីតាំង​សម្រាប់​សំណង់​ព្រះ​បរម​រូប​ សម្តេច​ព្រះ​នរោត្តម​សីហនុ

មន្រ្តីចាប់​ផ្តើម​វាស់​វែង​ទីតាំង​សម្រាប់​សំណង់​ព្រះ​បរម​រូប​ សម្តេច​ព្រះ​នរោត្តម​សីហនុ

មន្រ្តីចាប់​ផ្តើម​វាស់​វែង​ទីតាំង​សម្រាប់​សំណង់​ព្រះ​បរម​រូប​ សម្តេច​ព្រះ​នរោត្តម​សីហនុ

ដាក់បញ្ចូលថ្ងៃ 13 February 2013, 17:38 AEST

ក្រុម​មន្រ្តី​បច្ចេកទេស​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ចាប់​ផ្តើម​វាស់​វែង​ទី​តាំង​សម្រាប់​ធ្វើ​ស្តូប​ព្រះ​បរម​រូប​ខាង​កើត​វិមាន​ឯករាជ្យ។

បើតាម​ការ​ឲ្យ​ដឹង​ពី​អនុ​គណៈកម្មការ​ទទួល​បន្ទុក​ព័ត៌មាន​ផ្សព្វផ្សាយ​និង​សាង​សង់​ព្រះ​បរម​រូប​សម្តេច​ព្រះ​នរោត្តមសីហនុ​នោះ​​ រូប​សំណាក​ព្រះ​បរម​រូប​សម្តេច​ឪ​នឹង​មាន​កម្ពស់​​​៧​ម៉ែត្ររួម​ទាំង ទាំង​ទម្រ​​ផង។ គេ​ត្រូវ​សង់​អំពី​ស្ពាន់​ រី​ឯ​សំណង់​ស្តូប​មាន​កម្ពស់​២៧,២០​ម៉ែត្រ​ ស្ថិត​នៅ​ចម្ងាយ​​២០០ម៉ែត្រ។​

ក្រុម​មន្រ្តី​គណៈកម្មការ​ចម្រុះ​ចុះ​វាស់​វែង​ ឱ្យ​ដឹង​ដែរ​ថា​ ការ​ចាប់​ផ្តើម​វាស់​វែង​នេះ​ប្រយោជន៍​គ្រោង​នឹង​បើក​ការ​ដ្ឋាន​សាង​សង់​ស្តូប​​នៅ​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ដោយ​មាន​ព្រះ​រាជ​វត្តមាន​របស់​ ព្រះ​មហាក្សត្រ​កម្ពុជា​ សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី។​

យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ការ​ជំរុញ​ការ​សង់​នេះ​ ឱ្យ​បាន​បញ្ចប់​នៅ​មុន​ថ្ងៃ​ទី​ ៣១ ​ខែ​តុលា ​ឆ្នាំ​២០១៣​ នេះ​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​រៀប​ចំ​ការ​សម្ពោធ​ស្តូប​​នេះ​នៅ​ចំ​ថ្ងៃ​ប្រសូត្រ​របស់​សម្តេច​ព្រះ​នរោត្តម​ សីហនុ៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​