ករណី​ទី​៦​នៃការស្លាប់​ដោយសារ​ជំងឺ​​គ្រុន​​ផ្ដាសាយ​បក្សី​ឆ្នាំ​២០១៣​នៅ​កម្ពុជា​

ករណី​ទី​៦​នៃការស្លាប់​ដោយសារ​ជំងឺ​​គ្រុន​​ផ្ដាសាយ​បក្សី​ឆ្នាំ​២០១៣​នៅ​កម្ពុជា​

ករណី​ទី​៦​នៃការស្លាប់​ដោយសារ​ជំងឺ​​គ្រុន​​ផ្ដាសាយ​បក្សី​ឆ្នាំ​២០១៣​នៅ​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:11 AEST

មន្ត្រី​សុខាភិបាល​កម្ពុជា​បាន​ឲ្យដឹង​ថា​ មាន​ការ​កើន​ឡើង​មិន​ធម្មតា​នៃ​ចំនួន​ករណី​អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​នៅ​ក្នុង​ឆ្នាំ​នេះ​ ក្រោយ​ពី​មាន​ករណី​ថ្មី​នៃ​ការ​ស្លាប់​កុមារី​ម្នាក់​ទៀត​ដោយ​សារ​ជំងឺ​នេះ។

កុមារី​មួយ​រូប​ដែល​គេ​បាន​ពិនិត្យ​ឃើញ​ថា​ឆ្លង​វីរុស​ H5N1​ នៃ​ជំងឺ​ផ្តាសាយ​បក្សី​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុងភ្នំពេញ។​

ការ​ស្លាប់​នៃ​កុមារី​នេះ​បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើន​ឡើង​ដល់​ ៦​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ។

​មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ កុមារី​អាយុ​បីឆ្នាំ​រូប​នេះ​តែង​តែ​លេង​ជាមួយ​សត្វ​មាន់​នៅ​ក្នុង​ភូមិ​របស់​នាង​នៅ​ក្នុង​ខេត្ត​កំពត។​

អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ចំនួន​បួន​នាក់​ដែល​នៅ​ក្នុង​នោះ​មាន​ទារិកា​អាយុ​ ១៧​ខែ​មួយ​រូប​ផង​បាន​ស្លាប់​កាល​ពី​ខែ​មុន​ ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ក៏​មាន​កុមារី​អាយុ​ ៥​ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​ផង​ដែរ។​

ជាមួយ​គ្នា​នេះ​ដែរ​ ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​មក​ថា ​មាន​ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ភាគ​និរតី​នៃ​ប្រទេស​ចិន​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី។​ ស្ត្រី​មាន​អាយុ​ ២១​ឆ្នាំ​មក​ពី​ទីក្រុង​ Guiyang ​បាន​ស្លាប់​ ក្នុង​រយៈពេល​ ១៣​ថ្ងៃ​ក្រោយ​ការ​ចេញ​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​