កម្ពុជា​​គ្រោង​​ចំណាយ​​ប្រាក់​ជា​ង​​៥​​លាន​ដុល្លា​​ធ្វើ​​ជំរឿន​​កសិកម្ម​​លើក​ដំបូង​នៅ​ឆ្នាំ​​២០១៣​​

កម្ពុជា​​គ្រោង​​ចំណាយ​​ប្រាក់​ជា​ង​​៥​​លាន​ដុល្លា​​ធ្វើ​​ជំរឿន​​កសិកម្ម​​លើក​ដំបូង​នៅ​ឆ្នាំ​​២០១៣​​

កម្ពុជា​​គ្រោង​​ចំណាយ​​ប្រាក់​ជា​ង​​៥​​លាន​ដុល្លា​​ធ្វើ​​ជំរឿន​​កសិកម្ម​​លើក​ដំបូង​នៅ​ឆ្នាំ​​២០១៣​​

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:18 AEDT

នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​លោក​ ឆាយ ថន ​រដ្ឋមន្រ្តី​ក្រសួង​ផែនការ​បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​ជំរឿន​កសិកម្ម​គ្រោង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ខាង​មុខ​នេះ​ ដោយ​គ្រោង​ចំណាយ​ប្រាក់​ចំនួន​ ៥​លាន ​៣​សែន​ដុល្លារ។

នេះ​គឺ​ជា​លើក​ទី​១ហើយ​ ដែល​កម្ពុជា​រៀបចំការ​ធ្វើ​ជំរឿន​កសិកម្ម។​

ការ​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​ធ្វើ​ជំរឿន​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​មាន​ការ​ប្រកាស​សមាស​ភាព​គណៈកម្មាធិការ​ជំរឿន​ខេត្ត​ រាជធានី ​នៅ​ព្រឹក​នេះ។​

លោក​ ឆាយ ថន ​បាន​មាន​ប្រសាសន៍​អំពី​ផលប្រយោជន៍​នៃ​ការ​ធ្វើ​ជំរឿន​កសិកម្ម​ដែល​មិន​ធា្លប់​មាន​នៅ​កម្ពុជា​ពី​មុន​មក​នេះ​។​

លោក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន​ដល់​មន្រ្តី​ជំរឿន​ដែល​នឹង​ចុះ​ទៅ​ដល់​ផ្ទះ​របស់​គាត់​ពួក​ចាប់​ពីថ្ងៃទី​១​ ខែ​មេសា​ខាង​មុខ​នេះ។ ​លទ្ធផល​ជំរឿន​នឹង​ប្រកាស​នៅ​ឆ្នាំ​២០១៤៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​