កម្ពុជា​ជំរុញ​ការ​ប្រើប្រាស់​សំណល់​ជីវៈម៉ាស់​កសិកម្ម​សម្រាប់​ថាមពល​ដែល​មាន​ចីរភាព

កម្ពុជា​ជំរុញ​ការ​ប្រើប្រាស់​សំណល់​ជីវៈម៉ាស់​កសិកម្ម​សម្រាប់​ថាមពល​ដែល​មាន​ចីរភាព

កម្ពុជា​ជំរុញ​ការ​ប្រើប្រាស់​សំណល់​ជីវៈម៉ាស់​កសិកម្ម​សម្រាប់​ថាមពល​ដែល​មាន​ចីរភាព

ដាក់បញ្ចូលថ្ងៃ 14 February 2013, 17:22 AEST

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រុម​មន្រ្តី​ជំនាញ​ឧស្សាហកម្ម​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​ បាន​ពិភាក្សា​គ្នាជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​សំណល់​ជីវៈម៉ាស់​កសិកម្ម​សម្រាប់​ថាមពល​ដែល​មាន​ចីរភាព។

នៅ​ក្នុង​សិក្ខាសាលា​ស្តីពី​ការ​ចាប់​ផ្តើម​គម្រោង​ ការប្រែប្រួល​អាកាសធាតុ​ និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដល់​កម្ពុជា​ដោយ​ការ​ប្រើប្រាស់​សំណល់​ជីវៈម៉ាស់​កសិកម្ម​សម្រាប់​ថាមពល​ដែល​មាន​ចីរភាព​

លោក​ ស៊ុយ សែម ​រដ្ឋ​មន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ​មាន​ប្រសាសន៍​ថា​ កម្មវិធី​នេះ​មាន​គោល​បំណង ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​សកម្មភាពនានា​ និង​សារសំខាន់​នៃ​ការ​អនុវត្ត​គម្រោង​ ដែល​នឹង​ត្រូវ​អនុវត្ត​រយៈពេល​ ៤ឆ្នាំ។

​លោក​ សាត សាមី ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​កម្ពុជា ​បាន​ថ្លែង​ថា​ តាម​រយៈ​អង្គការ​សហប្រជាជាតិ ​(UNIDO)​នោះ​ កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​កម្មវិធី​ផលិតកម្ម​ស្អាត​ ដែល​ជា​យុទ្ធសាស្រ្ត​មួយជួយ​ឱ្យ​កម្ពុជា ​មាន​គំនិត​ច្នៃប្រឌិត​ និង​ចេះ​សន្សំសំចៃ​ក្នុង​ការ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ទាញ​យក​ថាមពល ​ដែល​ប្រកប​ដោយ​គុណ​ប្រយោជន៍។

​លោក​រដ្ឋមន្រ្តី​ ស៊ុយ សែម ​មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ពិសេស​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​